ថៃ៖ បន្ទាប់ពីគូស្នេហ៍មួយគូដែលមានប្ដីជាស្រី (ស្រីតែងប្រុស)ឈ្មោះ Pork និងប្រពន្ធជាប្រុស (ប្រុសតែងស្រី)ឈ្មោះ Ae ចាប់ដៃរួមរស់ជាមួយគ្នា បានកូនម្នាក់កាលពេលកន្លងទៅនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយពីពួកគាត់ ហើយកាលពីពេលថ្មីៗនេះទៀត ស្រាប់តែការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត សម្រាប់គូស្នេហ៍ខាងលើដោយពិធីករថៃម្នាក់ឈ្មោះ Woody បានរៀបចំកម្មពិធី ពញ្ញាក់អារម្មណ៍មួយដល់ពួកគេ ។

សម្រាប់កម្មពិធីពញ្ញាក់អារម្មណ៍នេះមានឈ្មោះថា Woodywordl លោក Woody ព្រមទាំងក្រុមការងារ ហៅគូស្នេហ៍ខាងលើមកធ្វើបទសម្ភាសន៍ម្ដងទៀត និងបានយករថយន្តទៅទទួលពួកគេដល់ផ្ទះតែម្ដង តែសម្រាប់ការពិតគឺក្រុមការងារបាននាំពួកគេទៅកាន់កន្លែងរៀបចំកម្មពិធី ។

ពេលទៅដល់គូស្នេហ៍នេះមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលក្រុមការងារតែងខ្លួនឱ្យពួកគេជាមួយសម្លៀកបំពាក់អាពាហ៍ពិពាហ៍ មុននឹងសម្ភាសន៍ ហើយក្រោយមក ស្រាប់តែបានឃើញវត្តមានរបស់ចាស់ទុំទាំងសងខាង មកចូលរួមផងដែរ ដែលទង្វើនេះ ធ្វើឱ្យពួកគេទាំងពីរនាក់រំភើបស្រក់ទឹកភ្នែក ៕
សហការី KBN
ប្រភព៖ kapook