ចែករំលែក

ភ្នំពេញ ថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៨៖ បន្ទាប់ពីចំណាយរយ:ពេលជាងមួយឆ្នាំក្នុងការចូលរួមប្រកួត និងបញ្ចាំងក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិនានា ខ្សែភាពយន្ត JAILBREAK ការពារឧក្រិដ្ធជន បានទទួលពានរង្វាន់ចំនួន ៥ ព្រមទាំងបាន ចូលរួមចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តជាតិ និងអន្តរជាតិចំនួន ២០ នៅជុំវិញពិភពលោក ដែលក្នុងចំណៅមពានរង្វាន់ ដែលទទួលបាន មានដូចជាពានរង្វាន់ភាពយន្តវាយប្រហារដ៏ល្អបំផុត នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Fantasia Film Festival។

ក្រោមការទទួលបានជោគជ័យបំផុតជាមួយខ្សែភាពយន្ត JAILBREAK: ការពារឧក្រិដ្ធជន ក្រុមអ្នកផលិត និងដឹកនាំ បានត្រលប់ មកវិញជាមួយភាពយន្តវាយប្រហារថ្មីមួយទៀត ដែលមានចំណងជើងថា «THE PREY»។ 

ភាពយន្តនេះកំពុងតែចាប់ផ្តេីមថតនៅខែមិនា នៅរាជធានីភ្នំពេញនិងខេត្តកោះកុង។ 

អ្នកដឹកនាំរឿង លោក Jimmy Henderson នឹងធ្វេីជាអ្នកដឹកនាំខ្សែភាពយន្តថ្មីនេះម្តងទៀត ព្រមទាំងចូលរួមនិពន្ធសាច់រឿង ជាមួយលោក Michael Hogdson និង លោក Kai Miller។ ផលិតករ លោក Loy Te ដែលជាផលិតកររង ក្នុងភាពយន្តនេះ ក៏បានចូលរួមផលិតក្នុងភាពយន្តថ្មីនេះម្តងទៀត ដែលមានលោក Jimmy Henderson ជាផលិតករ ក្នុងការផលិតភាពយន្តនេះ នៅក្រោមផលិតកម្មឈ្មោះថា Altered Vision Films។ កាន់តែពិសេសជាងនេះទៅទៀត លោក Jean Paul Ly ដែលធ្លាប់ជា តួសម្តែង និង អ្នកបង្វឹកក្បាច់វាយប្រហារនៅក្នុងភាពយន្ត JAILBREAK: ការពារឧក្រិដ្ធជន ក៏បានចូលរួមម្តងទៀតក្នុងការណែនាំ នូវក្បាច់វាយប្រហារថ្មីៗសម្រាប់ភាពយន្តថ្មីមួយនេះ។ បន្ថែមពីនេះ លោក Lucas Gath ដែលជាជាងថតធ្លាប់ឈ្នះពានរង្វាន់ ជាច្រើនសម្រាប់ការងាររបស់គាត់នៅពីក្រោយកាមេរ៉ា ដូចជាភាពយន្ត Shortwave និង Suspiria បានចូលរួមបង្ហាញស្នាដៃ ក្នុងការផលិតខ្សែភាពយន្តថ្មីនេះ។ 



ប្រភេទភាពយន្ត៖ ភាពយន្តវាយប្រហារ ។

ថ្ងៃចាប់ផ្តើមថត៖ ខែមិនា ឆ្នា២០១៨ 
ថ្ងៃចាក់បញ្ចាំង៖ ចុងឆ្នាំ ២០១៨/ដើមឆ្នាំ២០១៩ ។

អ្នកដឹកនាំ៖ Jimmy Henderson
 ។
អ្នកនិពន្ធសាច់រឿង៖ Jimmy Henderson, Kai Miller, Michael Hogdson ។

តួសម្តែង៖ Gu Shangwei (谷尚蔚), Vithaya Pansringarm, Byron Bishop, Sahajak Boonthanakit, Nophand Boonyai, អ៊ួ តារា, ឌី សូនីតា 

ភាពយន្ត​ «THE PREY» មានការចូលរួមពីសំណាក់តួសម្តែងអន្តរជាតិពីប្រទេសចិន និងប្រទេសថៃ ក៏ដូចជាមានការចូលរួម ដោយតួសម្តែងកម្ពុជាផងដែរដូចជាកញ្ញា ឌី សូនីតា លោក​ អ៊ួ តារា និងតួសម្តែងនានាជាច្រើនទៀត។
តួសម្តែងល្បីឈ្មោះពីប្រទេសចិន លោក Gu Shang Wei 谷尚尉 គឺជាអ្នកប្រដាល់ជេីងឯកថ្នាក់ជាតិនៅប្រទេសចិនចំនួន ៥ ដង ព្រមទាំងមានប្រវត្តិក្នុងការវាយក្បាច់គុណបុរាណជាយូរណាស់មកហើយ។ លោកត្រូវបានគេស្គាល់ភាគច្រើន នៅក្នុងការ សម្តែងនៅក្នុងភាពយន្ត «BLOOD DESTINY»។

លោកក៏បានចូលរួមសម្តែងភាពយន្តថ្មីនេះ ជាមួយនឹងតារាសម្តែងថៃ លោក Vithaya Pansrigarm ដែលជាតារាសម្តែង ល្បីឈ្មោះចំពោះការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តរឿង «ONLY GOD FORGIVES» ដែលលោកបានសម្តែង ជាមួយកំពូលតារាសម្តែងហូលីវូដ លោក Ryan Gosling ព្រមទាំងភាពយន្តមានឈ្មោះថា «THE LAST EXECUTIONNER» ដែលនឹងចាក់បញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ តារាសម្តែងកូនកាត់ អាមេរិក ជប៉ុន លោក Byron Bishop (សម្តែងនៅក្នុងរឿង ONLY GOD FORGIVES) លោក Sahajak Boonthanakit (សម្តែងនៅក្នុងរឿង BAD GENIUS និង NO ESCAPE) និង លោក Nophand Boonyai (សម្តែងនៅក្នុងរឿង GOLD និង NO ESCAPE) ក៏បានចូលរួមសម្តែងភាពយន្តថ្មីនេះផងដែរ។

សាច់រឿង៖ បន្ទាប់ពីបានតាមដានឧក្រិដ្ឋជនអន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំមក ការធ្វើដំណើរទៅពន្ធនាគារព្រៃឆ្ងាយមួយ នឹងបង្ខំលោក Xin ឱ្យក្លាយទៅជាមនុស្សព្រៃដើម្បីប្រយុទ្ធដើម្បីសេរីភាពរបស់គាត់និងដើម្បីសង្គ្រោះជីវិតខ្លួនឯង។

ប៉ូលីសសម្ងាត់លោក Xin កំពុងស្ថិតនៅលើបេសកកម្មអន្ដរជាតិសម្ងាត់នៅពេលដែលអ្នកវាយឆ្មក់ដ៏ភ្ញាក់ផ្អើលមួយ បានចាប់លោកទៅកាន់ពន្ធនាគារក្នុងព្រៃដាច់ស្រយាលមួយដែលមានច្បាប់ថ្មីរបស់ខ្លួន។ អ្នកដែលទៅលេងកន្លែងនោះភាគ ច្រេីនគឺជា អ្នកមានទ្រព្យស្តុកស្តម្ភដែលស្វែងរកភាពរំជេីបរំជួល។ អ្នកយាមគុកជាមេអាយ៉ង។ ហើយអ្នកទោសគឺគ្រាន់តែជា កូនអុក នៅក្នុងល្បែងដែលគ្រោះថ្នាក់ខ្ពស់បំផុតនៃការប្រម៉ាញ់មនុស្ស។
 
វាចាប់ផ្តើមដោយគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយសម្រាប់ប៉ូលីសសុច្ចរិតម្នាក់។ ថ្ងៃរបស់ពួកគេកាន់តែអាក្រក់ទៅៗ នៅពេលដែល Warden បានជ្រេីសរើសយកលោក Xin មកប្រយុទ្ធ ហើយសេចក្ដីស្លាប់របស់គាត់ស្ថិតនៅកណ្តាប់ដៃរបស់អ្នកប្រមាញ់ ដែលកំពុងតែស្វែងរកឃាតកម្មដ៏កំណាចចុងក្រោយរបស់ពិភពលោកដេីម្បីសម្លាប់គាត់។ បន្ទាប់ពីការប្រម៉ាញ់ឧក្រិដ្ឋជន អស់រយៈពេលជាច្រើនឆ្នាំមក Xin ទេីបដឹងខ្លួនថាលោកកំពុងតែរត់គេចពីគ្រោះថា្នក់ដើម្បីសង្គ្រោះជីវិតរបស់គាត់។ 
 
បើសិនជាលោក Xin អាចរស់រានមានជីវិតពីល្បែងនេះ លោកនឹងដើរចេញពីព្រៃតាមរបៀបដដែលដែលគាត់ បានចូលមក នោះគឺ អ្នកដែលរស់រានមានជីវិត។ បើសិនជាលោក Xin បរាជ័យនោះគាត់គឺនឹងក្លាយជាចំណីរបស់សត្វ … ហើយនោះគ្រាន់តែជាការប្រម៉ាញ់ធម្មតាមួយតែប៉ុណ្ណោះ។