អេស្ប៉ាញ៖ Samsung Galaxy S9 និង S9+ បានបង្ហាញរូបរាងពិតប្រាកដហើយកាលពីយប់មិញនេះនៅទីក្រុង បាសេឡូណា ប្រទេស អេស្ប៉ាញ។ Samsung បានបង្ហាញនូវមុខងារថ្មីៗជាច្រើនដែលបានបំពាក់នៅលើ Galaxy S9 និង S9+ នេះ។

ម្ដងនេះអាវុធថ្មីរបស់ Samsung គឺផ្ដោតខ្លាំងទៅលើកាំមេរ៉ាតែម្ដង ដែល S9+ មានកាំមេរ៉ាភ្លោះ មួយជាប្រភេទថតបែបទូលាយ និងមួយទៀតជាប្រភេទថតបែបជិត។ សម្រាប់ម៉ូឌែលទាំងពីនេះ សាំសុងបាន Update ការថតប្រភេទបែបយឺត រហូតដល់ 960fps ។ ហើយ Galaxy s9 និង s9+ ក៏អាចឱ្យលោកអ្នកបង្កើតរូបភាព Emoji ដោយប្រើផ្ទៃមុខរបស់លោកអ្នកធ្វើជារូបភាព Emoji តែម្ដង ដោយមុខងារមួយនេះពិតជាប្លែក និងថ្មី សម្រាប់ Galaxy s9 និង s9+ ។

ហើយអ្វីដែលពិសេសទៅទៀតនោះ គឺ Galaxy S9+ បានប្រើប្រាស់រន្ធបំពងសំឡេងបែប Stereo surround sound ដែល Samsung បានចាប់ដៃគូជា Dolby Atmos ដែលធ្វើឲ្យការមើលវីដេអូរបស់លោកអ្នកហាក់ដូចជាកំពុងតែទស្សនានៅក្នុងរោងភាពយន្តផងដែរ។ ម្ដងនេះសាំសុងធ្វើកាន់ល្អហើយ ដែលធ្វើឲ្យដៃគូប្រគួតប្រជែងរបស់ខ្លួនពិបាកបន្តិចហើយ ៕