សិល្បៈ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីអតីតតារាសិចជប៉ុន នាង Mikami Yua កំពុងហ្វឹកហាត់ត្រៀមខ្លួន ជាតារា K-pop ។

ប្រភពបានឱ្យដឹងថា ខណៈពេលនេះ Mikami Yua បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បង្ហាញវត្តមាននៅលើវេទិកា K-pop នៅខែក្រោយនេះ ប៉ុន្តែពេលនេះ នៅមិនទាន់ដឹងថា នាងនឹងចូលរួមក្នុងក្រុមណាមួយឡើយ ។

សូមបញ្ជាក់ថា Mikami Yua ធ្លាប់ជាសមាជិកក្រុមចម្រៀងយុវវ័យជប៉ុន J-pop ក្រុម SKE8 ឆ្នាំ ២០០៩ ដល់ ២០១៤ បន្ទាប់មកនាង ក៏បានចូលក្នុងវិស័យភាពយន្តសិច ក្នុងឆ្នាំ ២០១៦ ប៉ុន្តែទោះជាយ៉ាងណាស្រីស្អាតរូបនេះ នៅតែចាប់អារម្មណ៍ខ្លាំងក្នុងវិស័យចម្រៀង K-pop ៕
សហការី KBN
ប្រភព៖ Koreaboo

វីដេអូ Mikami Yua រាំ Cover បទ «TT» របស់ក្រុម TWICE

វីដេអូ Mikami Yua រាំ Cover បទ «Candy pop» របស់ក្រុម TWICE