បរទេស៖ ថ្មីៗនេះ វីដេអូឃ្លីបមួយ ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងវីដេអូឃ្លីបបង្ហាញឱ្យឃើញពីសកម្មភាពរបស់បុរសម្នាក់ព្យាយាមលុតជង្គង់លើឆាកដើម្បីប្រគល់ចិញ្ចៀនឱ្យទៅនារីម្នាក់ ដើម្បីសុំរៀបការ ប៉ុន្តែនារីនោះបែជាបដិសេធធ្វើឱ្យបុរសខាងលើខកចិត្តយ៉ាងខ្លាំង ។

តាមរយៈវីដេអូឃ្លីបបានឱ្យឃើញថា វាមើលទៅដូចជាផែនការដ៏អស្ចារ្យ មួយចំពោះថ្ងៃ Valentine​ ដោយ គណនីហេ្វសបុកឈ្មោះ Vecinos de Naucalpan, Estado de México​ ដែលបានរៀបចំពញ្ញាក់អារម្មណ៍​មិត្តស្រី​ថ្ងៃ Valentine នៅលើវេទការ កណ្ដាលមុខហ្វូងមនុស្សជាច្រើន ប៉ុន្តែហេតុការដែលមិនអាចដឹងមុននោះគឺពេលមិត្តស្រី គ្រវីក្បាលចំពោះមុខ ខណៈដែលបុរសនោះ បានហុចចិញ្ជៀនដើម្បីសុំមិត្តស្រីរៀបការ មិនត្រឹមតែប៉ុណ្ណោះរូបនាងថែមទាំងបាន ដាក់ផ្កាចុះ និងលោតពីលើឆាកហើយដើរចេញ ស្រស់ៗធ្វើឱ្យបុរសនោះ ខកចិត្ដយ៉ាងខ្លាំង ។

សូមបញ្ជាក់ដែរថា សម្រាប់វីដអូឃ្លីបនេះ មានអ្នកចែកបន្តយ៉ាងច្រើន ខណៈដែលគ្មានអ្នកណាអាចដឹងពីប្រភពនៃវីដេអូនេះឡើយ ៕
សហការី KBN
ប្រភព៖ khaosod