ខេត្តពោធិ៍សាត់៖ ក្មេងស្ទាវម្នាក់ទើបនឹងមានអាយុ១៤ឆ្នាំសោះ​ បែរមានចិត្តសាហាវព្រៃផ្សៃ ចាប់កុុមារីរំលោភសេពសន្ថវៈបានសម្រេច​ចំនួន​២​ដង ហើយបញ្ជាក់ឲ្យនាងបៀមលិង្គបន្ថែមទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់កុមារីអាយុ៧ឆ្នាំរំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ រួន បូរុម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស នៃសាលាបឋមសិក្សាត្រពាំងរំដេញ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯកុមារីរងគ្រោះ អាយុ៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១។

បើតាមសម្ដីរបស់កុមារីរងគ្រោះ បានឲ្យដឹងថា បង បូរុម តែងតែបបួលនាងទៅលេង នៅម្ដុំអូរខាងត្បូងស្ពានគង្គារ ស្ថិតនៅភូមិឃុំខាង​លើ។ បន្ទាប់មក គាត់បានចាប់នាងរំលោភសេពសន្ថវៈ ​បានសម្រេចចំនួន២ដង និងបញ្ជាឲ្យនាងបៀមលិង្គរបស់គាត់ថែមទៀត។ ក្រោយពេល​ គាត់បានប្រព្រឹត្តនូវអំពើអាក្រក់បែបនេះហើយ គាត់បានគំរាមកំហែងនាង មិនឲ្យយករឿងរ៉ាវអាស្រូវនោះទៅប្រាប់ឪពុកម្ដាយរបស់នាង​ និងអ្នកដទៃ។ ប៉ុន្តែប្រសិនបើនាងធ្វើឲ្យបែកការរឿងហ្នឹង គាត់នឹងសម្លាប់នាងចោល។ លុះក្រោយមកម្ដាយរបស់នាងមានការ​សង្ស័យ ក៏ជជីកសួរ ទើបនាងប្រាប់តាមដំណើររឿងនោះ ហើយឪពុករបស់នាងក៏បានទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឲ្យជួយអន្តរាគមន៍។

កន្លែងដែលជនសង្ស័យចាប់រំលោភកុមារីរងគ្រោះ

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានបន្តថា ក្រោយពេលទទួលពាក្យបណ្តឹងពីឈ្មោះ ឃឹម សុខុម ត្រូវជាឪពុករបស់កុមារីរងគ្រោះរួចមក សមត្ថកិច្ចបានចុះទៅចាប់ខ្លួនជនសង្ស័យ នាំមកសាកសួរ នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច។ នៅ​ពេល ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានចាប់រំលោភកុមារីរងគ្រោះបានសម្រេចចំនួនដង និងបញ្ជាឲ្យនាងបៀមលិង្គរបស់ខ្លួន ដូចការចោទប្រកាន់មែន។

ក្រោយពេលទទួលបានចម្លើយសារភាព និងពាក្យបណ្ដឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះរួចមក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕