​បុរសជនជាតិកូរ៉េម្នាក់បានបបួលស្ត្រីខ្មែរ ចេញ​ពីក្នុងសណ្ឋាគារណាហ្គាវើលដ៍នាំទៅរួមរ័ក នៅក្នុងសណ្ឋា​គារអេស៊ា ភេលេស បែរជារួមរ័ក​ឲ្យមិត្តភក្តិរបស់គេមើលចប់ ហើយចង់ឲ្យរូបនាងរួមរ័កជាមួយមិត្តភក្ដិរបស់គេម្នាក់ទៀត លុះពេលនាងមិនព្រមក៏ផ្ទុះកំហឹងវាយធ្វើបាប និងមិនព្រមឲ្យលុយ រហូតសមត្ថកិច្ចមកដល់ ទើបឲ្យប្រាក់ចំនួន៤៥ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង 12​អាធ្រាត្រ ​ថ្ងៃទី១៩​ ខែកុម្ភះ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ នៅចំណុចសណ្ឋាគារអាស៊ា ភេលេស ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ។

ស្ត្រីរងគ្រោះមានឈ្មោះផា រី ​អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារថ្មី១ ខណ្ឌដូនពេញ ។ ជនបង្កមិន​ស្គាល់ឈ្មោះ ជាជនជាជនជាតិកូរ៉េ។ តែតាមប្រភពព័ត៌មានពីជនរងគ្រោះ​ បានរៀបរាប់ថា មុនពេលកើតហេតុ នាងបានចូលទៅក្នុងសណ្ឋាគារណាហ្គាវើលដ៍ រកភ្ញៀវជនជាតិបរទេសណាដែល លេងល្បែងឈ្នះ ដើម្បីបបួលគាត់ទៅរួមរ័ក។ នៅយប់កើតហេតុ ​ក៏មានបុរសជនជាតិកូរ៉េម្នាក់បានបបួលគាត់ទៅគេងជាមួយ ដោយឲ្យនាង​ ក្នុងតម្លៃ100$ ហើយក៏ព្រមទៅជាមួយ។ លុះពេលទៅដល់សណ្ឋា​គារអេស៊ា ភេលេស ជនជាតិកូរ៉េនោះបាននាំនាងឡើងទៅបន្ទប់ ដែលគេជួល ​ស្រាប់តែ​ឃើញមិត្តភក្តិជនជាតិកូរ៉េនោះ នៅក្នុងបន្ទប់ដែរ ហើយ​​ពេលគេរួមរ័កជាមួយនាង ​គេមិនព្រមដេញមិត្តភក្ដិរបស់គេឲ្យចេញសិនទេ គឺសុខចិត្តឲ្យមិត្តភក្តិឈរមើល ខណៈកំពុងរួមរ័កគ្នា។

លុះពេលគេរួម​រ័ករួចហើយ ជនជាតិកូរ៉េម្នាក់នោះ​មិនចង់ឲ្យលុយ បែរជាចង់ឲ្យនាង គេងជាមួយមិត្តភក្ដិរបស់គេ​ម្នាក់ទៀត ដែលនៅក្នុងបន្ទប់នោះ ប៉ុន្តែនាងមិនព្រម។ ដោយសារតែបញ្ហាហ្នឹង បានធ្វើឲ្យជនជាតិកូរ៉េនោះខឹង ក៏វាយធ្វើបាបនាង បង្កឲ្យភ្ញាក់​ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ ទើបគេព្រមឲ្យលុយមកនាង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ​មិនចង់អោយមានរឿងរ៉ាវវែងឆ្ងាយ ​ក៏ព្រមយកលុយជនជាតិកូរ៉េ ចំនួន45$ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង ៕