សិល្បៈ៖ មានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង គង់ ចាន់ស្រីមុំ ទម្លាយរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពផ្អែមល្ហែមរបស់ខ្លួន និងស្វាមី លោក គឹម សីហា កាលពី ១០ឆ្នាំមុន ពោលគឺកាលដែលពួកគេនៅជាសង្សានៅឡើយ ។

យើងបានដឹងរួចមកហើយថា ចំណងស្នេហារវាងអ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា គឺបានចាប់ផ្ដើមយូរណាស់មកហើយ រហូតក្លាយជាគូស្នេហ៍គំរូមួយគូផងដែរនៅក្នុងសង្គមសិល្បៈ ។

ទាក់ទងជាមួយគ្នានេះនៅក្នុងឱកាស បុណ្យក្ដីស្រឡាញ់ កាលបពីថ្ងៃទី ១៤ ខែកុម្ភៈ ម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ ស្រាប់តែបង្ហោះរូបអតីតកាលកាលពី ១០ឆ្នាំមុនជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់នាង ព្រមទាំងបានសរសេរថា «Hahaha មើលរូបពីមុនទើបដឹងថាខ្លួនឯងចាស់ Happy valentines and happy anniversary 10years ប្តីសំលាញ់​ អរគុណសំរាប់ក្តីស្រលាញ់​និងគ្រប់យ៉ាងកន្លងមក» ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នគូស្នេហ៍ខាងលើនេះ កំពុងតែជោគជ័យខ្លាំងជាមួយមុខជំនួញដ៏ធំរបស់ខ្លួន ដែលផលិតផលសម្អាងស្លាកយីហោផ្ទាល់ខ្លួនមួយ គឺ MoMo ។
ខាងក្រោមនេះ គឺជារូបរថតរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា កាលពី ១០ឆ្នាំ ៖

សហការី KBN