តារាចម្រៀង និងសម្តែង នីកូ និងសូលីកា បានចាប់ផ្តើមឡើងកូដនិងទទួលបាន សន្ទុះនៃការគាំទ្រ សារជាថ្មីក្រោយពីបង្ហាញមុខ នៅក្នុងសិល្បៈនិងចេញនូវបទចម្រៀងរួមគ្នារួចមក ។ យ៉ាងណាមិញ ដើម្បីកុំឲ្យហ្វេនខកបំណង តារាទាំង២ដួង បានបង្ហោះនូវរូបថតរួមគ្នា ជាច្រើនសន្លឹក ទុកជាកាដូសម្រាប់ឱកាស ថ្ងៃនៃក្តីស្រលាញ់ជូនដល់អ្នកគាំទ្រ ។

ទោះជាយ៉ាងណា រូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ព្រោះតែរូបសម្រស់ របស់តារាទាំង២នាក់ ស្រស់ស្អាតមិនចាញតារាបរទេសនោះឡើយ ៕