ចែករំលែក

ខេត្តកំពង់ឆ្នាំ៖ នារីម្នាក់ត្រូវបានជង្ស័យអាកសម្លាប់យ៉ាងព្រៃផ្សៃ ព្រមទាំងអាក្រាត(ស្រាតខោ) ថែមទៀតផង ដោយសាកសព សាច់ញាតិប្រទះឃើញដេកស្លាប់ក្នុងព្រៃត្រែងក្បែរផ្លូវជាតិ កាលពីម៉ោង៧យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

យោងតាមនគរបាលមូលដ្ឋានបានរៀបរាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ន ណាវី ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ មុនស្លាប់ នាងបានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ហើយឪពុកជនរងគ្រោះបានឃើញទារកកូនជនរងគ្រោះ អាយុ៦ខែ យំនៅលើផ្ទះ ទើបនាំសាច់ញាតិ ក្នុងភូមិ ដើររក រហូតដល់ម៉ោង ៧យប់ទើបឃើញសពដេកស្លាប់ ក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុនហេ ស្ថិតក្នុងភូមិឃុំខាងលើ ចម្ងាយពីផ្លូវ ប្រមាណ២៥ម៉ែត្រ ។

នគរបាលមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានសភាព ខោ ស្រាតត្រឹមភ្លៅ នៅលើ ក មានស្លាកស្នាមមុតជិតដាច់បំពង់ក និងបាត់គ្រឿងអលង្ការការមាសជាប់នឹងខ្លួនមួយចំនួនទៀត ហើយករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតរកជនដៃដល់ ៕