ភ្នំពេញ៖ ក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលធ្វើទ្បើងកាលពីថ្ងៃទី 12 កុម្ភៈ កន្លងទៅនេះ នៅភោជនីយដ្ឋាន KFC សាខាបឹងកេងកង ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

លោក YB Cheah ប្រធានគ្រប់គ្រងទូទៅនៃ KFC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងពិតជាមានមោទនភាពក្នុងការផ្តល់ជូនសាច់មាន់រសជាតិប៉ាព្រីកា ដែលជាប្រូម៉ូសិនប្រចាំរដូវកាលនេះ។ នៅក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជាភោជនីយដ្ឋានប្រកបដោយស្តង់ដារខ្ពស់ ដែលធានាជូននូវសុវត្ថិភាព និងគុណភាពម្ហូបអាហារ។ គោលបំណងរបស់យើងគឺក្លាយជាយីហោមួយដែលអាចបំពេញសេចក្តីត្រូវការរបស់អតិថិជន និងផ្តល់នូវជម្រើសប្រកបដោយទំនុកចិត្តខ្ពស់»។

ក្នុងកម្មវិធីពិសេសនេះ ក៏មានការចូលរួមសម្តែងពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា ព្រមទាំងមានការលេងហ្គេមកម្សាន្ត និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពិសេសៗពីក្រុមហ៊ុន KFC។


កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសន្និសីទសារព័ត៌មាននៃការសម្ពោធសាច់មាន់ប៉ាព្រីកាដែលជារសជាតិថ្មីប្រចាំ KFC នៅក្នុងប្រទេសកម្ពុជា។ នាងខ្ញុំក៏ជាហ្វេនម្នាក់របស់ KFC ដែរព្រោះខ្ញុំចូលចិត្តញុំាសាច់មាន់បំពងតុំយុំាដ៏ស្រួយឈ្ងុយឆ្ងាញ់របស់ KFC ណាស់ ប៉ុន្តែបន្ទាប់ពីបានភ្លក់រសជាតិសាច់មាន់ប៉ាព្រីការួចហើយ ខ្ញុំក៏ចាប់ចិត្តភ្លែតព្រោះមិននឹកស្មានថាវាមានរសជាតិឆ្ងាញ់ ហឹរល្មម ហើយស្រួយទៀតផង។ កុំភ្លេចមកសាកល្បងរសជាតិថ្មីមួយនេះ ព្រោះអ្នកពិតជាមិនខកបំណងទ្បើយ»។

ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត និងសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក ៕