
រដ្ឋធានីម៉ានីល៖ ក្មេងប្រុសមានចិត្តតិរច្ឆានម្នាក់ ទើបនឹងមានអាយុ១៧ឆ្នាំ បានសេពថ្នាំញៀនហួសកម្រិត និងចូលចិត្តមើលរឿងអាសអាភាស ធ្វើឲ្យតណ្ហារបស់គេពុះកញ្ជ្រោលឡើង ចាប់ប្អូនស្រីអាយុ១០ឆ្នាំ រំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភម្ដាយខ្លួនឯងបន្ថែមទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្មីៗកន្លងទៅនេះ។
ប្រភពព័ត៌មានពីសារព័ត៌មានបរទេស បានឲ្យដឹងថា ក្មេងប្រុសជំទង់ជាប់ពាក់ព័ន្ធនឹងករណីរំលោភប្អូនស្រី និងប៉ុនប៉ងរំលោភម្ដាយរបស់ខ្លួន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ Karlo អាយុ១៧ឆ្នាំ រស់នៅភូមិ Barangay Pasong Tamo ទីក្រុង Quezon ប្រទេសហ្វីលីពិន។
បើតាមសម្ដីរបស់ម្ដាយជនសង័្សយ បានឲ្យដឹងថា កូនប្រុសរបស់គាត់បានចាប់រំលោភប្អូនស្រីបង្កើតរបស់គេ ទើបនឹងមានអាយុ១០ឆ្នាំ ជាញឹកញាប់ ទម្រាំគាត់ដឹង។ លុះក្រោយមក គេបានចូលទៅក្នុងបន្ទប់របស់គាត់ ខណៈគាត់កំពុងដេកលង់លក់ ហើយបានចាប់សម្រាតខោខ្លីរបស់គាត់។ ប៉ុន្តែនៅពេលនេះ គាត់បានភ្ញាក់ដឹងខ្លួនទាន់ ក៏សួរទៅកូនរបស់ខ្លួនថា ឯងធ្វើអីហ្នឹង?
ម្ដាយរបស់ក្មេងប្រុសកំហួច បានបន្តថា មុនដំបូង គាត់គិតថា កូនគ្រាន់តែលូកហោប៉ៅរបស់គាត់ ប៉ុនប៉ងលួចលុយតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ទើបគាត់ដឹងថា គេចង់ធ្វើនូវអំពើអ្វីមួយផ្សេងទៀតពីនេះ។ ចាប់តាំងពីពេលនោះមក គាត់បានកត់សម្គាល់ឃើញថា កូនប្រុសរបស់គាត់តែងតែកាន់កាំបិតមួយ នៅក្នុងដៃរបស់គេ ហើយដើរចូលមកក្នុងបន្ទប់របស់គាត់ និងលួចសម្រាតខោខ្លីរបស់គាត់ចេញ។
អ្នកស្រីបានបន្តថា កូនប្រុសរបស់គាត់បានចាប់រំលោភប្អូនស្រីរបស់គេ ទើបនឹងមានអាយុ១០ឆ្នាំ រហូតបានសម្រេច ហើយគំរាមនាងមិនឲ្យយករឿងអាស្រូវទាំងនេះ មកប្រាប់គាត់ជាម្ដាយ និងអ្នកដទៃ។ ដោយសារកូនស្រីរបស់គាត់ខ្លាចនូវការគំរាមកំហែងរបស់បងប្រុសនាង ទើបនាងសុខចិត្តលាក់រឿងអាស្រូវដ៏លាមកនោះ នៅក្នុងចិត្ត ទាំងការឈឺចាប់បំផុត។ លុះក្រោយមក គាត់មានការសង្ស័យនូវទង្វើរបស់កូនដែលប៉ុនប៉ងរំលោភគាត់ទៀត ទើបបែកការរឿងចាប់រំលោភប្អូនរបស់ស្រីរបស់គេ ហើយគាត់ក៏បានប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានសារភាពថា រូបគេបានសេពថ្នាំញៀនអស់រយៈពេលជាយូរមកហើយ ទើបធ្វើឲ្យគេវង្វេងវង្វាន់ស្មារតី ហ៊ានប្រព្រឹត្តនូវអំពើដ៏លាមកបែបនេះ។ ប៉ុន្តែដោយសារ ជនសង័្សយជាអនីតិជន សមត្ថកិច្ចបាននាំខ្លួនទៅឃុំឃាំង នៅក្នុងនាយកដ្ឋានសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ហើយជនសង័្សយអាចប្រឈមនឹងការចោទប្រកាន់ពីបទចាប់រំលោភអនីតិជន៕