សិល្បៈ៖ មុននេះ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិច ទ័រ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយក្អូញក្អែពីកំហុសរបស់ខ្លួន ដែលបានធ្វើដាក់កូនស្រីកញ្ញា វណ្ណ នីឡា កាលពីម្ស៊ិលមិញ ហើយមកដល់ថ្ងៃនេះ ស្រាប់តែមកដល់ថ្ងៃនេះ នាងធ្លាក់ខ្លួនឈឺ ជាហេតុធ្វើឱ្យផលិតករកម្មវិធីកម្សាន្តខាងលើ មានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ។

នៅក្នុងសារលោកតា វិច ទ័រ បានឱ្យដឹថា «នីឡាឆាប់បានធូស្បើយណាកូន។ ប៉ាស្តាយណាស់ ពីម្សិលមិញប៉ាស្រែក គំហកដាក់កូនពេកថតរឿង។ តាមបទពិសោធន៏ ប៉ាមិនដែលស្រែកសំឡុតតួទេ។ ប៉ាម៉ាក់ស្រលាញ់កូន! ឆាប់ជាណាមីកំពូលរបស់ ប៉ា ម៉ាក់!» ។

គេសម្គាលឃើញថា តារាកំប្លែងសាច់សខ្ចី វណ្ណ នីឡា តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយ ដែលបញ្ចាក់ឱ្យឃើញថា នាងទទួលបានការយកចិត្តទុកដាក់ខ្លាំង និងការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ម្ដាយឪពុក ធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ឡើយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោក សុវណ្ណ ឬទ្ធី គឺជាប្រធានផលិតករ និង ជាប្រធានផលិតកម្មវិធីកម្សាន្តក្នុងស្រុក របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ កម្ពុជា (CTN)។ នៅក្នុងតួនាទីនេះ លោក ក៏ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំការសម្ដែងក្រុមកំប្លែង នាយ ពាក់ ម៉ី ផងដែរ ជាមួយគ្នានេះផងដែរ លោកក៏បានបណ្ដុះបណ្ដាលកូនស្រីសំណព្វចិត្តកញ្ញា វណ្ណ នីឡា ឱ្យចេះសម្ដែងកំប្លែង ភាពយន្ត តាំពីតូច រហូតដល់ពេញក្រមុំ ដោយមកពេលនេះកញ្ញា មានអ្នកគាំទ្រជាច្រើននាក់ទាំងក្នុង និងក្រៅប្រទេស ៕
សហការី KBN