នាពេលខាងមុខនេះ ក្រុមហ៊ុន KFC នៅក្នុងប្រទេសកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលប្រព្រឹត្តធ្វើទ្បើង នៅថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2018 នៅឯ KFC សាខាបឹងកេងកង ចាប់ពីម៉ោង 3 រសៀល ដល់ម៉ោង 5 ល្ងាច។

ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត វាសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក។

ក្នុងកម្មវិធីពិសេសនេះ ក៏មានការចូលរួមសម្តែងពីសំណាក់កញ្ញា ឱក សុគន្ធកញ្ញា និងភ្ញៀវកិត្តិយសជាច្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន KFC នឹងធ្វើការលេងហ្គេមកម្សាន្ត និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពិសេសៗទៀតផង។

សូមកុំភ្លេចចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីដឹងឲ្យកាន់តែច្បាស់ពីសាច់មាន់រសជាតិប៉ាព្រីកា និងជួបជាមួយកញ្ញា ឱក សុគន្ធកញ្ញា ហើយព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនពី KFC ផងដែរ ៕