ទស្សនិកជនក្នុងស្រុកទាំអស់បានដឹងរួចមកហើយថា សម្រាប់ តារាសម្ដែងជើចាស់លោក ទេព រិន្ទដារ៉ូ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាតារាសម្ដែងមួយរូបដែលមានទេពកោសល្យខ្ពស់បំផុត សូម្បីតែពេលកន្លងទៅក៏លោកត្រូវបានក្រុមហ៊ុនហូលីវូដ របស់អ្នកស្រី Angelina Jolie អញ្ជើញចូលរួមសម្ដែងផងដែរ ដែលតម្រូវឱ្យលោកសម្ដែងជាតួអង្គមេកងរបស់ទាហ៊ាន លន់ នល់ ក្នុងរឿង «First They Killed My Father» ឬ«មុនដំបូងខ្មែរសម្លាប់ឪពុករបស់ខ្ញុំ» ។

នៅក្នុងសាច់រឿងថ្វីបើបានបង្ហាញសមត្ថភាពរបស់ លោក ទេព រិន្ទដារ៉ូ ត្រឹមតែរយៈពេលប៉ុន្មាននាទីក៏ពិតមែន ប៉ុន្តែសម្រាប់ឈុតនេះគឺលោកត្រូវថតរយៈពេល ៣ថ្ងៃ និងហាត់សមមុនរយៈពេល ១អាទិត្យឯណោះ ហើយសម្រាប់តម្លៃខ្លួនវិញ តារាជើងចាស់រូបនេះបានបង្ហើបថា លោកទទួលបានជិត ១ម៉ឺនដុល្លារឯណោះ ។

លោកបានបង្ហើបឱ្យដឹងទៀតថា តម្លៃខ្លួនរបស់លោក គឺលោកអាចទាបានទៅតាមតម្លៃទីផ្សារនៃភាពយន្ត ជាក់ស្ដែងសម្រាប់ទីផ្សារក្នុងស្រុគឺលោកទារតម្លៃក្នុងស្រុក ប៉ុន្តែសម្រាប់រឿងហូលីវូដខាងលើនេះ គឺលោកក៏ទារទៅតាមតម្លៃហូលីវូដដែរ ពោលគឺថតមួយថ្ងៃលោកទទួលបាន ២,៥០០ ដុល្លារឯណោះ ពោលគឺស្មើរនឹងថតរឿងខ្នាតធំក្នុងស្រុកមួយរឿងទៅហើយ ៕
សហការី KBN