ចែករំលែក

កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលមួយ ល្បីពេញបណ្តាញសង្គមហ្វេសប៊ូក បន្ទាប់ពីបែកធ្លាយដំណឹងថា តារាស្រីជើងចាស់ អ្នកនាង សូ ដានីតា បានលេបថ្នាំធ្វើអត្តឃាត សម្លាប់ខ្លួនដោយមានប្រភពមួយ បានអះអាងថា មូលហេតុដោយសារតែនាង ខឹងប្តីរបស់នាង ។

យោងតាមប្រភពពីក្រុមគ្រូពេទ្យ ផ្នែកសង្គ្រោះបន្ទាន់ប្រចាំពេទ្យ ព្រះកុសមៈបានឲ្យដឹង តារាសម្តែង និងបង្ហាញម៉ូដ សូដានីតា បានលេបថ្នាំសម្លាប់ខ្លួន ដោយសារតែខឹងប្តី កំពុងតែសង្គ្រោះបន្ទាន់ដោយការលាងសម្អាតក្រពះ ។

លោកគ្រូពេទ្យម្នាក់ បានអះអាងថា លោកបានជួយលាងក្រពះនាង សូដានីតា បានឲ្យដឹងថា តារាសម្តែងរូបនេះ ត្រូវបានបុរសម្នាក់ដឹកមកដល់មន្ទីរពេទ្យ ប្រហែលជាម៉ោង៣រសៀល ថ្ងៃទី១០ កុម្ភៈ នេះ ដើម្បីសង្គ្រោះបន្ទាន់ ហើយគាត់បានបន្ថែមថា មានក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង បាននិយាយប្រាប់ក្រុមគ្រូពេទ្យថា នាងបានលេបថ្នាំសម្លាប់ខ្លួន នៅវេលាម៉ៅងប្រហែល ១៣និង០៣នាទីថ្ងៃត្រង់ ដោយសារតែភាពរកាំរកូសក្នុងគ្រួសារ ជាពិសេសនាងបានឈ្លោះជាមួយប្តី ជាញឹកញាប់ ធ្វើឲ្យជីវិតគ្រួសារ រស់ដោយមិនចុះសម្រុងនិងគ្នា ។

ខណៈនោះផងដែរ ក្រុមសារព័ត៌មានជាច្រើន បានទូរស័ព្ទទៅសាកសួរ ព័ត៌មាននេះពីតារាជើងចាស់ សូដានីតា តែមិនទទួលបានចម្លើយណាមួយ ពីសមីខ្លួននោះឡើយ ហើយគ្រាន់តែឮថា សារព័ត៌មានភ្លាម នាងក៏ចុចបិទទូរស័ព្ទភ្លែតតែម្តង ។

ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃមុន គេបានឃើញអ្នកនាង សូដានីតា បានបង្ហោះសារនៅក្នុងគណនីរបស់ខ្លួន ដោយបាននិយាយថា “មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹកពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែអោយពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដទៃ គ្រប់ៗគ្នាដែលខ្ញុំស្គាល់, តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់ម៉េចក៏មិនធ្វើល្អនិងគ្នា ? មិនឲ្យសេចក្តីសុខអោយគ្នាទៅ ចាំបាច់អីមានអ្នកស្លាប់ ហើយម្នាក់និយាយថា ស្តាយក្រោយ ហើយមកនិយាយថាសុំទោសធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនឹងបាប ដែលទៅតាមជាមួយកម្មពារ សូមអោយបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងឲ្យគ្នាផង! ស្រលាញ់បងប្អូនទាំងអស់គ្នា !!!”