ព្រឹកថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2018 ក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDIS International Co.,Ltd បានធ្វើសន្និសិទកាសែតស្តីពីកិច្ចសហការលើផលិតផលទូរស័ព្ទដៃ Xiaomi នៅឯការិយាល័យកណ្តាលក្រុមហ៊ុន SEATEL ។ ក្នុងនោះផងដែរ ក៏មានវត្តមានលោក យ៉ាង​ លិឈីង អគ្គនាយករងក្រុមហ៊ុន SEATEL និង លោក ផា​បូរ៉ា ប្រធានគ្រប់គ្រងទូទៅ MWDIS ។

លោក យ៉ាង លិឈីង អគ្គនាយករងក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថា ទូរស័ព្ទដៃ Xiaomi គឺជាម៉ូឌែលទូរស័ព្ទដែលល្បីឈ្មោះទូទាំងពិភពលោក ដោយមានសមត្ថភាពខ្ពស់ និងតម្លៃសមរម្យ ព្រមទាំងទទួលបានភាពជោគជ័យ យ៉ាងខ្លាំងនៅលើទីផ្សារ ។ បច្ចុប្បន្ន ទូរស័ព្ទដៃ Xiaomi អាចប្រើប្រាស់ជាមួយនឹងបណ្តាញអ៊ិនធឺណិត SEATEL4G VoLTE ពេញលេញហើយ ។ ហើយការសហការរវាងក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDIS ក៏បានបញ្ជាក់ថា ទូរស័ព្ទដៃ Xiaomi បានដាក់លក់ជាផ្លូវការ នៅប្រទេសកម្ពុជាហើយ! ទន្ទឹមនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុន MWDIS គាត់ក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមការសហការរវាង SEATEL និង MWDIS នឹងធ្វើអោយអតិថិជនកាន់តែច្រើន អាចទទួលបាននូវបទពិសោធន៍ ប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន និងការសន្ទនាសម្លេងច្បាស់ របស់បណ្តាញទូរស័ព្ទ SEATEL ហើយទូរស័ព្ទដៃ Xiaomi នឹងក្លាយជាទូរស័ព្ទដៃដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ។

លោក ផា​ បូរ៉ា ប្រធានគ្រប់គ្រងទូទៅ MWDIS បានមានប្រសាសន៍ថា ក្រុមហ៊ុន SEATEL គឺជាបណ្តាញទូរគមនាគមន៍ ល្បីឈ្មោះនៅកម្ពុជា ហើយក៏ជាដៃគូរសហការ ដ៏មានទំនុកចិត្តខ្ពស់ ។ ការជ្រើសរើស ការសហការជាមួយនឹងក្រុមហ៊ុន SEATEL ដើម្បីជម្រុញផលិតផលទូរស័ព្ទដៃ Xiaomi គឺមិនត្រឹមតែសំអាងទៅលើគុណភាពរបស់ទូរស័ព្ទតែប៉ុណ្ណោះទេ ថែមទាំងអោយតម្លៃខ្ពស់ចំពោះការសហការនៅថ្ងៃក្រោយជាមួយនឹងក្រុមហ៊ុន SEATEL ។ ក្រុមហ៊ុន MWDIS នឹងសហការសម្របសម្រួលជាមួយនឹងក្រុមហ៊ុន SEATEL ក្នុងការដាក់លក់នូវទូរស័ព្ទដៃ Xiaomi នៅកម្ពុជា ហើយការជាការជឿជាក់លើផលិតផលទូរស័ព្ទដៃ​ Xiaomi ផងដែរ​ ។

ភាគីទាំងពីរបានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមហ៊ុន SEATELនិង MWDIS គឺជាដៃគូរសហការ និងជាតំណាងចែកចាយទូរស័ព្ទដៃ Xiaomi តែមួយគត់នៅកម្ពុជា ដោយមានដាក់លក់ទូរស័ព្ទបីម៉ូឌែលនៅគ្រប់បណ្តាហាង SEATEL Shop 30ហាងទូទាំងប្រទេស គឺ ម៉ូឌែល Redmi 5A ម៉ូឌែល Redmi Note 5A ម៉ូឌែល Redmi Note 5A Prime ដែលមានតម្លៃ $115 $125 $155 ។ លេខទំនាក់ទំនងបោះដុំទូរស័ព្ទដៃ Xiaomi៖ 0963 999 999 ។

គ្រាប់អតិថិជនទាំងអស់ដែលទិញទូរស័ព្ទដៃ Xiaomi នឹងទទួលបានកាដូដែលមានតម្លៃស្មើរ $142 ពីក្រុមហ៊ុន SEATEL ភ្លាមៗ ។