រដ្ឋធានីប៉េកាំង៖ នៅពេលដើមនិទាឃរដូវចូលមកដល់ នៅក្នុងតំបន់ខ្ពស់រាប នាភាគខាងជើង នៃប្រទេសចិន បានក្លាយជាមន្តស្នេហ៍ ក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិចិន និងទេសចរបរទេសរាប់ពាន់នាក់ នាំគ្នាមកពពាក់ពពួនសាចទឹកក្ដីឡើងទីលើអាកាសដែលមានកម្រិតត្រជាក់ រហូត-៤០អង្សាសេ ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឲ្យទាក់ទាញជាទីបំផុត។

បើតាមមគ្គុទ្ទេសក៍ចិន បានឲ្យដឹងថា នៅពេលនិទាឃរដូវចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី៤ ខែកុម្ភៈ សីតុណ្ហភាព នៅក្នងតំបន់ Mohe​ បានចាប់ផ្ដើមត្រជាក់រហូតដល់-៤០អង្សាសេ ហើយផ្ទៃដី នៃតំបន់ទាំងនេះ គឺក្រាលដោយទឹកកក។ រីឯភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ តែងតែមកប្រមូលផ្ដុំគ្នា ដោយកាន់នូវឧបករណ៍ផ្សេងៗ ហើយយកទឹកក្ដៅជះទៅលើអាកាស ដើម្បីបង្កើតជាទស្សនីយភាព នៃផ្ទាំងទឹកកក។ រីឯសកម្មភាពនេះ ត្រូវបានរៀបចំឡើង ដោយអាជ្ញាធរ ដើម្បីធ្វើឱ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើងនិងណែនាំពីវប្បធម៌ទឹកកក និងធ្វើឲ្យទាក់ទាញដល់មនុស្សឲ្យកាន់តែច្រើនឡើងចូលមកកាន់តំបន់នោះ។


អ្នកទេសចរ និងប្រជាជន ក្នុងតំបន់បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមក្នុងពិធីបុណ្យប្រពៃណីចិន ដែលជាផ្នែកមួយ នៃព្រឹត្ដិការណ៍ តាមចន្ទគតិចិន នៅ Lichun ដែលជាការបង្ហាញនូវការមកដល់ដឹងពីនិទាឃរដូវ៕