បាត់ដំបង៖ ការ​ប្រគំ​តន្ត្រី​យក្ស​​ ក្នុង​ឱកាស​​ព្រឹត្តិការណ៍ ​ប្រកួត​បាល់ទាត់​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង ទាំងពីរ​យប់ ​កាលពីថ្ងៃទី៣ និងទី ៤ ខែកុម្ភៈ បានធ្វើឲ្យកក្រើកក្រុងបាត់ដំបង ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ យ៉ាង​ខ្លាំង​ពី​វត្តមាន ​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

វត្តមាន​តារា​ចម្រៀង​​ស្រី​រូប​ស្រស់​ ប៉ាច គីមមួយ​ តារា​ចម្រៀង​ពូកែ​ក្រឡុក​បទ​ញាក់​ G-Davith ​ តារា​ស្រី​វ័យ​ក្មេង​​ពូកែ​រាំ​ ទេព បូព្រឹក្ស តារា​ស្រី​​​ទើបរៀប​មង្គល​ការ​ថ្មីថ្មោង​ សុគន្ធ នីសា ​​តារា​ប្រុស​រូប​សង្ហា​​ ឆន សុវណ្ណរាជ​​​ និងតារារូបសង្ហាមុខដូចកូរ៉េ លោកStep នឹង​កាន់​តែ​អស្ចារ្យ​ថែម​ទៀត គឺវត្តមាន​ លោក ខេមរៈ​ សេរីមន្ត និង​ អ្នកនាង ពេជ្រ សោភា បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​ Tiger យ៉ាង​ខ្លាំង​នារាត្រីដ៏អស្ចារ្យនោះ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្ត​សៀមរាប ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្ត​សៀមរាប ឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តបាត់ដំបង សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ 
www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​