បន្ទាប់ពីទទួល បានការគាំទ្រយ៉ាងខ្លាំង ពីរឿងភាគខ្មែរ សិសិររដូវក្នុងបេះដូង ដែលជារឿងភាគខ្មែរ ដំបូងបំផុតនោះ ពេលនេះស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ចេញនៅរឿងភាគខ្មែរថ្មីមួយទៀតគឺរឿង បិសាចគួរឲ្យស្រលាញ់ ដែលមានវត្តមាន ចូលរួមសម្តែងពីតារាចម្រៀង ល្បីៗដូចជា អ្នកនាង ពេជ្រ សោភា លោក STEP កញ្ញា រ៉េត ស៊ូហ្សាណា និងអ្នកនាង ខាត់ សុឃីម ជាដើម។

គ្រាន់តែបង្ហាញរូបភាពជាវីដេអូ អមជាមួយបទចម្រៀង ស៊ីអារម្មណ៍ខ្លីបន្តិចសោះ ក៏ធ្វើឲ្យអ្នកគាំទ្រនៅមិនស្ងៀមទៅហើយ។ យ៉ាងណាមិញ ថ្ងៃបញ្ចាំងជាក់លាក់នៅមិនទាន់ បានប្រកាសនៅឡើយទេ។