​នារីស្រស់ស្អាតម្នាក់ បើករថយន្តកៀម៉ូតូកង់បី ដែលជិះស្របគ្នា បណ្ដាលអោយរងរបួសស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលឡើងទៅលើសួនច្បារ តែសំណាងល្អ អ្នកបើករថយន្តមិនរងគ្រោះថ្នាក់ ដោយសារផ្ទុះពាងការពារ​​ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបង្កការភ្ងាក់ផ្អើល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែ កុម្ពះ ឆ្នាំ២០១៨ នៅចំណុចផ្លូវសបិត កែងផ្លូវសួនសម្ដេច ឋិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមសំដីរបស់ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2A.4870 បើកតាមបណ្ដាយផ្លូវសបិត ពីត្បូងទៅជើង ដោយនារីស្រស់ស្អាតម្នាក់ ស្រាប់តែពេល បើកមកដល់កន្លែងកើតហេតុ បានកៀរជាមួយ និងម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1G.8130 ​តាមបណ្តោយផ្លូវ សួនសម្ដេចហ៊ុនសែន ពីកើតទៅលិច បណ្ដាលអោយខួចខាត មួយកំណាត់ខាងមុខ ​ពេលនោះរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលឡើងទៅលើសួនច្បារ សម្ដេចហ៊ុនសែន តែសំណាងល្អ អ្នកជិះម៉ូតូរងរបួសស្រាល និងធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្រ្គោះនៅពេទ្យឯកជន ដឹកយកទៅទាំងអស់តែម្ដង​ ចំណែកនារីស្រស់ស្អាត ដែលជាអ្នកបើករថយន្ត គឺមិនរងរបួសអ្វីឡើយ ដោយសាររថយន្តផ្ទុះពោងការពារសុវត្តិភាព ទើបមិនគ្រោះដល់អ្នកបើក។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានចរចាគ្នា បញ្ចប់រឿងនៅមន្ទីរពេទ្យបញ្ចប់រឿង៕