បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងខ្លាំងពីរឿង សិសិររដូវក្នុងបេះដូង ពេលនេះស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV បានចាប់ផ្តើមផ្សព្វផ្សាយរឿងភាគថ្មី បន្ទាប់របស់ខ្លួនហើយ។

កាលពីម្សិលមិញនេះ ទំព័រហ្វេសបុករឿងភាគខ្មែរ ហង្សមាសផ្លូវការ Hang Meas Khmer Drama បានពញ្ញាក់អារម្មណ៍ហ្វេន ជាមួយនឹងផ្ទាំងរូបភាពស្រមោលចំណងជើង និងស្រមោលតារាសម្តែងក្នុងរឿងភាគថ្មីនេះ។

តាមខំមិនភាគច្រើន បានទស្សន៍ទាយថា រឿងបន្ទាប់របស់ហង្សមាសនេះគឺជារឿង បិសាចគួរឲ្យស្រលាញ់ ខណៈមួយចំនួនទៀតថា ជារឿង រាជនីភូមិគ្រិះ។

រង់ចាំតាមដានទាំងអស់គ្នាថា តើរឿងភាគថ្មីបន្ទាប់ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺជារឿងអ្វី? ចម្លើយនឹងបង្ហាញជាផ្លូវការ នាថ្ងៃច័ន្ទសប្តាហ៍ក្រោយនៅលើទំព័រហ្វេសបុក រឿងភាគខ្មែរផ្លូវការ Hang Meas Khmer Drama ។