ព្រឹត្តិការណ៍ TODAY Storm គឺជាកម្មវិធីផ្សព្វផ្សាយជូនដល់លោក លោកស្រីប្រកបអាជីវកម្មខ្នាតតូចធំនៅតំបន់​បឹងកេងកង១ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន TODAY ISP​ កាលពីព្រឹកថ្ងៃ សុក្រ ទី ០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងមានការចូលរួមពីបុគ្គលិកជាច្រើនផ្នែក បានសហការណ៍គ្នា យ៉ាងល្អក្នុងយុទ្ធនាការចុះផ្សព្វ​ផ្សាយ លើសេវា​កម្ម​អ៊ិន​ធឺណិត។

គួររំលឹកថាកម្មវិធីនេះ មិនមែនធ្វើឡើងជាលើកទីមួយនោះទេ ហើយលើកនេះក៏មិនខុស ពីលើកមុនៗ​ដែរៗក្រុម​ការងារ​របស់យើងខ្ញុំ ​បានខិតខំធ្វើការផ្សព្វផ្សាយ អំពីគុណប្រយោជន៍នានា នៃសេវាកម្មអ៊ិនធឺណិត ​ដោយ​ប្រើ​ប្រាប់បណ្តាញអ៊ុបទិកក្រោមដី និងជាបច្ចេកវិជ្ជាថ្មីនាពេលបច្ចុប្បន្ន។ ហើយបន្ទាប់ពីបញ្ចប់ TODAY Storm យើងខ្ញុំទទួលបានលទ្ធផល គួរឲ្យកត់សំគោលពីដំណើរការ​ចុះផ្សព្វផ្សាយ​ ពីព្រោះមានអតិថិជនប្រកបអាជីវកម្ម នៅតំបន់ជាច្រើនយល់ដឹងកាន់តែច្បាស់ ពីសេវាកម្មរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត​ពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីព្រឹត្តិការណ៍ TODAY Storm ផងដែរ។ យើងខ្ញុំទាំងអស់សូមថ្លែងអំណរគុណ យ៉ាងជ្រាយជ្រៅដល់អតិថិជនទាំងអស់ ដែលបានទទួលក្រុមការងារយើង យ៉ាងកក់ក្តៅ។

សូមបញ្ចាក់ម្តងទៀតថាក្រុមហ៊ុន TODAY ISP គឺជាក្រុមហ៊ុនមួយដែលផ្គត់ផ្គង់​ សេវា​អ៊ិន​​ធឺ​​ណិតអ៊ុបទិក​​ឈាន​​​មុន​​​គេ​ និង​ផ្តោត​សំខាន់​លើគុណ​ភាព​សេវា​កម្ម រួមជាមួយ​​អ្នក​ជំនួយ​​បច្ចេក​ទេស​មានជំនាញច្បាស់​លាស់​។ ចំពោះអតិថិជន​មាន​ចំណាប់​អារម្មណ៍​ចង់​ត​ភ្ជាប់​សេវា​អ៊ិន​ធឺណិត ឬ សាកសួរព័ត៌មានផ្សេងៗ សូម​ទំនាង​ក់ទំនង​មក​​​លេខ 023 21 55 77 / 07០ 21 55 77 ឬ តាម​​រយៈ​​គេហទំព័រ www.today.com.kh។​