កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A) ក្រោយពីយកឈ្នះលើក្រុម Vitou MK ក្នុងលទ្ធផល 3-2។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម ABA( A) បានយកឈ្នះលើក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដោយលទ្ធផល ៨-៤។ ចំណែកឯក្រុម Vitou MK បានយកឈ្នះលើក្រុម black Lion ក្នុងលទ្ធផល ៤-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ black Lion ត្រូវប្រកួតជាមួយក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម black Lion ដណ្តើមបានលេខ៣ ក្រោយឈ្នះរដ្ឋាបាលស្រុកភ្នំស្រួច ៤ ទល់និង ២។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ABA( A) ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម Vitou MK ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម black Lion ប្រាក់រង្វាន់ ៣៥០ ដុល្លារ ក្រុមចំណាត់​ថ្នាក់លេខ៤បានទៅលើ រដ្ឋាបាលស្រុកភ្នំស្រួច ប្រាក់រង្វាន់ ១០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តបាត់ដំបង នៅថ្ងៃទី ៣ – ទី ៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅតារាងបាល់ទាត់វាលបែកចាន ទីរួមខេត្ត​បាត់ដំបង។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត បាត់ដំបង ឲ្យបានច្រើនកុះករ។ ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 ​ នៅខេត្តកំពង់ស្ពឺ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​