សិល្បៈ៖ ឆន ស្រីណា ដែលគេស្គាល់ច្បាស់ជាប្អូនស្រីរបស់តារាច្រៀងដ៏ល្បីលំដាប់ជួរមុខ ឆន សុវណ្ណារាជ បានប្រារព្ធពិធីភ្ជាប់ពាក្យហើយកាលពីថ្ងៃទី ២៦ ខែ មករា ម្សិលមិញនេះ ជាមួយអនាគតស្វាមីរូបសង្ហាឈ្មោះ សួន នឿត ។

តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហាញរូបថតជាច្រើនសន្លឹកស្ដែងពីទិដ្ឋភាពនៅក្នុងពិធីភ្ជាប់ពាក្យរបស់ប្អូនស្រីជាទីស្រឡាញ់ពោរពេញដោយស្នាមញញឹម ភាពសប្បាយរីករាយ និង ការជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គលបំផុត ។

ក្នុងនោះគេក៏សង្កេតឃើញផងដែរថា ពិធីភ្ជាប់ពាក្យប្អូនស្រីតារាប្រុសដ៏ល្បីល្បាញខាងលើ គឺពិតជាបានរៀបចំឡើងយ៉ាងអធិកអធមគួរឱ្យកត់សម្គាល់ ក្រោមវត្តមានពីអ្នកសិល្បៈ និង ភ្ញៀវកិត្តិយលជាច្រើនរូបធ្វើឱ្យពិធីទាំងមូលកាន់តែកុះករឡើងមួយកម្រិតទៀត ៕