ក្រុមហ៊ុន អាណាណា កុំព្យូទ័រ សូមជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាប់ថា ឈ្មោះ វ៉ាន់ អរុណដេត មានតួនាទីជា ជំនួយការរដ្ឋបាល អាយុ៣១ឆ្នាំ អត្តសញ្ញាណប័ណ្ណលេខ ០១១០៥១៨៣២ បច្ចប្បន្នស្នាក់នៅផ្ទះលេខ ៣១១បេ ផ្លូវ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លែងជាបុគ្គលិកក្រុមហ៊ុនយើងខ្ញុំទៀតហើយ ចាប់ពីថ្ងៃទី២០ ខែមករា ២០១៨ តទៅ ។

មូលហេតុដោយសារបុគ្គលរូបនេះ បានលួចយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ទៅជួញដូរ កេងបន្លំប្រាក់ក្រុមហ៊ុនជាច្រើន និងបង្កបទល្មើសជាច្រើនទៀត ។ល។ បច្ចុប្បន្នបុគ្គលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

អាស្រ័យដូចបានជំរាបជូនខាងលើ ក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវ រាល់ទង្វើដែលបានបង្កឡើងដោយបុគ្គលម្នាក់នេះទេ ៕