សិល្បៈ៖ មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញកំពូលតារាចម្រៀងស្រី ២ ដួង ដែលសុទ្ធសឹងទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនខ្លាំងប្រហាក់ប្រហែលគ្នា មាស សុខសោភា និង ឱក សុគន្ធកញ្ញា ដែលជាមិត្តចាស់នឹងគ្នាយូរឆ្នាំ ហាក់កាន់តែស្និទ្ធស្នាលគ្នាប្លែកពីធម្មតា ។

ទោះបីមានឈ្មោះជាមិត្តចាស់នឹងគ្នា តែកន្លងមកគេកម្រឃើញអ្នកទាំងពីរ បង្ហាញសកម្មភាព ក៏ដូចជារូបថតស្និទ្ធស្នាលនឹងគ្នាជាសាធារណៈពីមុនមកណាស់ ។ ទើបតែថ្មីៗនេះ មិនថា សុគន្ធកញ្ញា ឬ មាស សុខសោភា នោះទេ អ្នកទាំងពីរតែងតែ បង្ហោះរូបថតលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយគ្នាហូរហែ ។

តួយ៉ាងបើយោងតាមរូបថតប៉ុន្មានសន្លឹកនេះ បានបង្ហាញឱ្យឃើញពីកាយវិការស្និទ្ធស្នាល ថតរូបឃ្យូតៗ ឱបកៀកកើយជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុត ដែលកម្រនឹងបានឃើញពីមុនមក ។ ស្រាប់តែភ្លាមៗ កំពូលតារាចម្រៀងស្រីទាំងពីរដួងនេះ បញ្ចេញសកម្មភាពស្និទ្ធស្នាលខុសប្លែកបែបនេះ ធ្វើឱ្យមហាជនកាន់តែប្លែកចិត្ត តែយ៉ាងណា អ្នកគាំបានរបស់អ្នកទាំងពីរញញឹមស្ទើរបិទមាត់មិនជិតខណៈឃើញ idol បែបនេះ ៕