សិល្បៈ៖ ទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាចម្រៀងប្រុសស្ថិតក្នុងដួងចិត្តយុវវ័យ គូម៉ា និង តារាសម្ដែងស្រីរូបស្រស់ ម៉ៅ គីមធីតា ត្រូវបានមហាជនមើលឃើញថា កាន់តែផ្អែមល្ហែមស៊ីជម្រៅខ្លាំងឡើងហើយ ទោះបីជាអ្នកទាំងពីរតែងតែប្រកែកមិនទទួលស្គាល់ក៏ដោយ ។

តែយ៉ាងណា អ្នកទាំងពីរនៅតែមិនអាចគេចពីការសង្ស័យរបស់មហាជនថាគ្រាន់តែជាមិត្តភក្ដិធម្មតានោះទេ ដោយសារតារាប្រុស គូម៉ា ទើបតែទិញទូរស័ព្ទដៃស៊េរីទំនើបម៉ាក iPhone 8 ធ្វើជាកាដូក្នុងថ្ងៃខួបកំណើតរបស់ស្រីស្រស់ ម៉ៅ គីមធីតា កាលពីរាត្រីយប់មិញនេះ ។

ក្រៅពីកាដូដ៏ពិសេសខាងលើជូនដល់តារាសម្ដែង ម៉ៅ គីមធីតា ក្នុងឱកាសថ្ងៃខួបកំណើត លោក គូម៉ា នៅប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញមួយឱ្យនាង ដោយមានការចូលរួមពីមិត្តភក្ដិស្និទ្ធស្នាលប៉ុន្មាននាក់ទៀតផងដែរ ។

ទង្វើផ្អែមល្ហែមជារឿយៗរបស់សិល្បករ-ការិនីមួយគូនេះ កាន់តែធ្វើឱ្យមហាជនយល់ច្បាស់ថា ទំនាក់ទំនងពួកគេមិនត្រឹមតែជាមិត្តធម្មតាៗនោះទេ គ្រាន់តែត្រូវរងចាំសាមីខ្លួនទទួលស្គាល់ប៉ុណ្ណោះ ៕ Cake KBN