ខេត្តព្រៃវែង៖ ក្មេងស្ទាវម្នាក់ឃើញកូនកំលោះ និងសាច់ញាតិកំពុងវក់វីកំដរភ្ញៀវ នៅក្នុងពិធីមង្គលការរបស់ខ្លួន​ បានលបឡើងទៅបន្លំធ្វើជាកូនកំលោះ សើយសារុងកូនក្រមុំដែលកំពុងដេកលង់លក់ រំលោភសេពសន្ថវៈបានសម្រេចចំនួន៣ដង លុះពេលនាងដឹងថាមិនមែនជាប្ដីរបស់នាង ក៏ស្រែក​ឆោឡោផ្អើលពេញរោងការ នាំគ្នាស្ទុះទៅក្របួចក ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុងផ្ទះការមួយកន្លែង ស្ថិតក្នុងស្រុកកញ្ច្រៀច។

មន្ត្រីនគរបាលស្រុកកញ្ច្រៀច បានឲ្យដឹងថា ជនសង័្សយដែលថ្លើមធំហ៊ានចូលទៅផ្សំដំណេកជាមួយកូនក្រមុំចំនួន៣ដង ជំនួសកូនកំលោះនោះ ​ឈ្មោះ ឈឺ​ន ចាន់​សេង អាយុ​១៨​ឆ្នាំ។ រីឯកូនក្រមុំ រងគ្រោះ ឈ្មោះ ក រ ហើយយពួកគេទាំង២នាក់ មានផ្ទះនៅជិតគ្នា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ នៅក្នុងភូមិ-ឃុំរបស់ពួកគាត់ មានអ្នកភូមិម្នាក់ បានរៀបចំពិធីមង្គលការយ៉ាងអធិកអធមមួយ ដោយមានភ្ញៀវទាំងសងខាង មកពីទីជិតឆ្ងាយ បានមកចូលរួមឲ្យពរជ័យដល់គូស្វាមីថ្មោ​ង​ថ្មី និងរាំកម្សាន្ដលេងយ៉ាងសប្បាយ រហូតដល់យប់ជ្រៅ ទើបពួកគាត់ទៅផ្ទះរៀងៗខ្លួន។ ស្របពេលនោះដែរ ដោយសារការបម្រើភ្ញៀវពេញមួយថ្ងៃ ធ្វើឲ្យកូនក្រមុំអស់កម្លាំងយ៉ាងខ្លាំង ទើបចូលទៅដេកនៅក្នុងបន្ទប់ផ្សំដំណេក រង់ចាំកូនកំលោះមកក្រេបទឹក​ឃ្មុំ​នារាត្រីដំបូង ហើយក៏ដេកលង់លក់ទៅ។ រីឯកូនកំលោះវិញ មិនទាន់បានទៅក្រេបចន្ទទឹកឃ្មុំជាមួយប្រពន្ធរបស់ខ្លួនភ្លាមៗនោះទេ គឺជាប់រវល់នឹងបម្រើភ្ញៀវជិតស្និទ្ធ ដែលមកជូនពរជ័យដល់ពិធីមង្គលការរបស់ខ្លួន។

ប្រភពព័ត៌មានដដែល បានបន្តថា ស្របពេលកូនកំលោះកំពុងវក់វីជាមួយនឹងភ្ញៀវបែបនេះ ជនសង្ស័យបានឃើញឱកាសល្អ ក៏លបបន្លំ​ធ្វើជាកូនកំលោះ ចូលទៅដេកជាកូនក្រមុំ ធ្វើឲ្យនាងច្រឡំ នឹកស្មានថាជាប្ដីរបស់នាង ក៏សុខចិត្តឲ្យជនសង្ស័យសើយសារុងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។ ក្រោយពេល​ឡើងឋានសួគ៌ជាមួយកូនក្រមុំរហូតអស់កម្លាំងខ្លាំងពេក ជនសង្ស័យក៏ប្រះខ្លួនដេកលង់លក់ទៅ លុះពេលកូនក្រមុះភ្ញាក់ដឹងខ្លួនថាមិនមែនជាប្ដីរបស់នាង ក៏ស្រែកឆោឡោផ្អើលពេញរោងការ នាំគ្នារត់មកចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច។

ដោយឡែក​យុវជន​កំហូចដែលថ្លើមធំហ៊ានទៅក្រេបទឹកឃ្មុំ ជំនួសកូនកំលោះនោះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ និង​នារី​រង​គ្រោះ គឺជា​អ្នក​ជិតខាង​គ្នា ហើយ​រូបគេ​បាន​លួច​ស្រលាញ់​នារី​រង​គ្រោះ អស់រយៈពេល​យូរហើយ​ ប៉ុន្តែរូបគេ​មិន​ដែល​ហ៊ាន​សារភាពពីទំហំ នៃទឹកចិត្តស្នេហារបស់ខ្លួនឲ្យនាងដឹងនោះទេ។ លុះ​ដល់ពេល​នាង​រៀប​ការ ​រូបគេ​ក៏បាន​មក​ចូលរួម នៅក្នុងពិធីមង្គលការរបស់នាង រហូតដល់​យប់​ជ្រៅ ប៉ុន្តែនៅ​ពេល​ឃើញ​នាងដេកលង់លក់តែម្នាក់ឯង ​នៅ​ក្នុង​បន្ទប់​ ហើយ​កូនកំលោះ​បាន​ទៅ​ដេក​ នៅក្នុង​រោង​ខាង​កូនកំលោះ​បាត់ ទើបធ្វើឲ្យឃើញឱ​កាស​​ល្អ បាន​បន្លំ​ខ្លួនធ្វើ​ជា​កូនកំលោះ​ ឡើង​ទៅ​ផ្សំ​ដំណេក​ជាមួយនាង​ ចំនួន៣ដង​ រហូតធ្វើឲ្យគេអស់កម្លាំង ក៏ដេកលង់លក់ទៅ លុះពេលនាងភ្ញាក់ដឹងខ្លួន ទើបបែកការបែបនេះ។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកកញ្ចៀច ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់៕