ខេត្តបន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​អន្តរ​ប្រវេសន៍​ បានឆែកឆេរ និងត្រួតពិនិត្យឯកសាររបស់ជនជាតិជិត៥០នាក់ ដែលចូលមកាន់ប្រទេសកម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារពួកគេមិនមានឯកសារគ្រប់គ្រាន់ ទើបឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

​មន្ត្រី​នគរបាល​អន្តរ​ប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយយប៉ែត ​បានឲ្យដឹងថា​ ​កាលពីព្រឹកមិញនេះ ​នគរបាល​អន្តរ​ប្រវេសន៍​ប្រចាំាការ នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រមាណ ៥០​នាក់​ ក្នុងនោះមាន​ស្រី​១០​នាក់​ ហើយសមត្ថកិច្ចបាន​បញ្ជូនពួកគេ​ទៅ​កាន់ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដើម្បី​ត្រួតពិនិត្យ​លិខិតឆ្លងដែន៕