ថៃ៖ មានករណីដ៏ហួសចិត្តបំផុតមួយបានកើតឡើងកាលពីពេលថ្មីៗនេះ ទៅលើក្មេងស្រីវ័យ ១៤ឆ្នាំម្នាក់ ដែលត្រូវបានក្រុមក្មេងទំនើងមួយក្រុមចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយក្រោយមកគ្រួសារនាងក៏បាននាំទៅប្ដឹងប៉ូលិស ស្រាប់តែប៉ូលិសនិយាយថា «ចូរទៅចាប់ជនល្មើសដោយខ្លួនឯងទៅ» ។

យោងតាមឪពុកមារបស់ក្មេងស្រីរងគ្រោះមានអាយុ ៥៨ឆ្នាំបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំបច្ចុប្បន្នកំពុងរៀនថ្នាក់ទី ១០ ជាក្មេងកំព្រាម្ដាយតាំងពីនាងបានអាយុ ១០ឆ្នាំ ចំណែកឪពុករបស់នាងមានប្រពន្ធថ្មី ដោយទុកឱ្យនាងរស់នៅជាមួយជីដូនអាយុ ៧៧ឆ្នាំ ។

បុរសដដែលបន្តថា ករណីខាងលើនេះ បានកើតឡើងកាលដើមឆ្នាំ ២០១៨មកម្ល៉េះ ដោយនៅថ្ងៃឆ្លងឆ្នាំក្មួយស្រីរងគ្រោះបានសុំទៅលេងបុណ្យឆ្លងឆ្នាំជាមួយមិត្តភក្ដិ រហូតបាត់មួយយប់ ហើយពេលព្រឹកត្រឡប់មកផ្ទះវិញស្រាប់តែនាងយំ និយាយថាសិស្សច្បងរបស់នាង ៣នាក់មានអាយុប្រហែល ១៧-១៨ឆ្នាំ បានរំលោភនាង ហើយឮដូចនេះ ខ្លួនជាឪពុកមា ក៏បាននាំក្មួយស្រីមកដាក់ពាក្យបណ្ដឹងតែប៉ូលិសមិនរវីរវល់ ហើយថែមទាំងនិយាយថា «ទៅរកចាប់ជនដៃដល់ខ្លួនឯងទៅ»​។

ជាមួយគ្នានេះ ក្មេងស្រីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំថ្មី ២០១៨ នាងនិងមិត្តរួមថ្នាក់ ១១នាក់បង្កើតពិធីជំលៀងនៅផ្ទះ ហើយក្នុងនោះក៏មានជនដៃដល់ចំនួន ៣នាក់ដែលជាសិស្សច្បងរបស់នាងស្គាល់គ្នាបាន ១ខែ បានបង្ខំឱ្យនាងផឹកស្រាមួយកែវ ពេលនោះនាងក៏ស្រវឹងអត់ដឹងខ្លួន រហូតដល់ម៉ោង ២រំលងអាធ្រាត្រនាងចាំថា សិស្សច្បងទាំង ៣នាក់រួមគ្នារំលោភនាង ទោះជាអង្វរយ៉ាងណាក៏មិនស្ដាប់ដែរ មិនតែប៉ុណ្ណោះជនសង្ស័យថែមទាំងបានគំរាមថា បើហ៊ានប្ដឹងប៉ូលិសគេនឹងសម្លាប់ចោល ។

ក្រោយមកនាង ក៏ប្រាប់រឿងរាវទាំងអស់ទៅឪពុកមា ហើយក៏ទៅប្ដឹងសមត្ថកិច្ច តែសមត្ថកិច្ចបាននិយាយថា ទៅរកចាប់ជនដៃដល់ខ្លួនឯងទៅ ហើយណាមួយ ជនដៃដល់គឺជាក្មួយរបស់សមត្ថកិច្ច ។ ក្រោយប្រព្រឹត្តរួច ក៏បានរត់គេចខ្លួនទៅប្រទេសឡាវ ។
បន្ទាប់ពីសមត្ថកិច្ចមិនខ្ចីអើពើគ្រួសាររងឡគ្រោះបាននាំគ្នាទៅរកអ្នកការសែត និងមូលនិធិសង្គ្រោះ កុមា និងស្ត្រី ដើម្បីឱ្យជួយ ៕
សហការី KBN
ប្រភព៖ khaosod