សិល្បៈ៖ មង្គលការតារាសម្ដែងវ័យក្មេង ចរិយា ពេជ្រ ជាមួយស្វាមីអាណិកជនខ្មែរ-អូស្រ្តាលី បានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានចូលរួមដ៏ច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសទាំងក្នុង និង ក្រៅសិល្បៈដើម្បីអបអរដល់គូស្វាមី-ភរិយាថ្មីកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។

នៅរាត្រីថ្ងៃពិសេសរបស់ ចរិយា ពេជ្រ ជាមួយស្វាមី គេសង្កេតឃើញតារាសម្ដែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យ៉ែម សំអូន បានបង្ហាញវត្តមានធ្វើជាពិធីករ-ការិនីបង្កក់សិរីដល់កូនប្រុស-ស្រីទាំងទ្វេ ។

ប៉ុន្ដែរឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ អ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែទទួលបានកាដូយ៉ាងពិសេសទូរស័ព្ទដៃ iPhone X តម្លៃជាងមួយពាន់ដុល្លារពីកូនកំលោះទៅវិញ ។ ជាមួយនឹងរូបថតកាដូទូរស័ព្ទ តារាស្រីជើងចាស់ខាងលើបានរៀបរាប់ថា «រោងការនេះយក iPhone​ X កាដូភ្ញៀវ? ហេហេ​ហេហេ និយាយលេងទេ ការពិតគឺកូនកំលោះកាដូឱ្យ​ខ្ញុំទេ ព្រោះជាមិត្តភ័ក្ត្រជិតដិតតាំងពីជិត ៣០ ឆ្នាំមុន ហើយរាប់អានគ្នារហូតដល់ពេលនេះ មិនដែលចោលគ្នាទេ ។ តែសំខាន់គ្នាខំស្ពាយតាំងពីអូស្ត្រាលីយកមកឱ្យដល់រោងការតែម្តង អរគុណពួកម៉ាកសម្រាប់កាដូដ៏អស្ចារ្យនេះ» ។

តាមរយៈការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា នាង និង កូនកំលោះ គឺជាមិត្តភក្ដិរាប់អានគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ចំណែកឯកាដូ ទូរស័ព្ទដៃ iPhone X គឺគ្រាន់តែជាកាដូបង្ហាញពីទឹកចិត្តស្រឡាញ់រានអានគ្នាប៉ុណ្ណោះ ៕ Cake KBN