ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងមានវិបត្តអ្វី បានលោតសម្លាប់ខ្លួន ពីលើអគាជាន់ទី៣ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

ហេតុករាណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃ អង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ២៦ ជាន់ទី៣ ក្រុម៤៤ ភូមិ៤នៅតាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ថតកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ គ្រីស ភេទប្រុស ជនជាតិអាឡឺម៉ង អាយុប្រហែល ២៦ ទៅ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅន្លែងកើតហេតុបានប្រាប់អោយដឹងថា កាលពីម្សិលមិញ ជនរងគ្រោះបានប៉ុនប៉ងលោតសម្លាប់ខ្លួន ម្តងរួចមកហើយប៉ុន្តែ ដោយប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាឃាត់ ក៉ំអោយលោត រហូតមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានឡើងបន្ទប់ជួល ជាន់ទី៣របស់ខ្លួន ដែលទើបតែជួល ក៏បានលោតពីលើ អគារជាន់ទី៣នោះម្តងទៀត បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

ចំពោះករណីបុរសលោតសម្លាប់ខ្លួន ខាងលើនេះ គឺសម្ថតកិច្ចមិនទាន់ហ៊ានប្រាប់ថា មកពីមូលហេតុអ្វីនោះទេ គឺរងចាំអង្កេតអោយច្បាស់សិន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ កោសលវិច្ចយ កំពុងធ្វើការពិនិត្យ រួចដឹកសាកសពយកទៅតម្កល់ ទុកនៅមន្ទីពេទ្យរុស្សី៕