សិល្បៈ៖ កន្លងមកប្រិយមិត្តភាគច្រើន ពិសេសមិត្តយុវវ័យដែលនិយមគាំទ្រតារាចម្រៀង ប៉ាច គីមមួយ ប្រាកដជាជ្រាបច្បាស់លាស់ហើយថា idol របស់នាងគឺជាតារាចម្រៀងដែលមានឈ្មោះល្បីល្បាញមួយរូបប្រចាំប្រទេសកូរ៉េគឺនាង CL ទាំងរបៀបតុបតែងខ្លួន និង ស្ទីលមួយចំនួន ។

ដោយឡែកក្រៅពីតារាចម្រៀងដ៏ល្បីរបស់កូរ៉េខាងលើ នៅមុននេះ ប៉ាច គីមមួយ ក៏បានបង្ហើបពី idol របស់នាងមួយរូបទៀត ដែលជាកំពូលតារាចម្រៀងស្រីនៅក្នុងស្រុក និង ជាតារាចម្រៀងស្ថិតក្នុងទ្រនំរួមគ្នាជាមួយនាងទៀតផង ។

ថ្វីដ្បិតតែបានក្លាយជាតារាចម្រៀងអាជីពដូចគ្នា ប៉ុន្ដែស្រីស្រស់ ប៉ាច គីមមួយ បានប្រកាសស្ដែងៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួនទៅប៉ុន្មាននាទីមុននេះថា កំពូលតារាចម្រៀងស្រីសម្បូរដោយប្រជាប្រិយភាពមិនចេះជិនណាយ ឱក សុគន្ធកញ្ញា គឺជា idol ដែលនាងស្រឡាញ់ខ្លាំងជាយូរមកហើយ ។
ទន្ទឹមនឹងការបង្ហោះបង្ហាញពីក្ដីស្រឡាញ់ចំពោះតារាចម្រៀងរួមទ្រនំ ប៉ាច គីមមួយ ក៏បានភ្ជាប់ជាមួយនូវរូបថតស្និទ្ធស្នាលជាមួយ idol របស់នាងជាច្រើនសន្លឹកបង្អួតភ្នែកសាធារណជនផងដែរ ៕