សិល្បៈ៖ មួយសប្ដាហ៍ហើយដែលតារាសម្ដែងដ៏ល្បី លី ច័ន្ទសីហា សម្រាលកូនស្រីរបស់ខ្លួន ដែលជាកូនដំបូងរវាងនាង និង ស្វាមី ពោលគឺនាងបានសម្រាលកូនស្រីកាលពីយប់ថ្ងៃទី ៩ ខែមករា កន្លងទៅ បន្ទាប់ពីប្រារព្ធពិធីមង្គលការផ្អើលអស់ពិភពសិល្បៈ ។

ខណៈស្ថិតក្នុងការថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យនៅឡើយ គេសង្កេតឃើញថាតារាស្រី លី ច័ន្ទសីហា ទទួលបានការសាកសួរសុខទុក្ខដល់មន្ទីរពេទ្យពីសំណាក់មិត្តភក្តិរួមអាជីពសិល្បៈជាបន្តបន្ទាប់ទាំងជំនាន់មុន និង ជំនាន់ក្រោយ ។

សកម្មភាពយកចិត្តទុកដាក់របស់មិត្តរួមអាជីពដល់តារាសម្ដែងស្រី លី ច័ន្ទសីហា ដែលទើបសម្រាលបានកូនស្រីដំបូងនេះ គឺជាច្រើនមែនទែន ដើម្បីជាការអបអរសាទរដល់រូបនាង ដែលបានធ្វើជាម្ដាយរបស់គេទាំងវ័យក្មេង ។ ចង់ដឹងសិល្បករ-ការិនីរូបណាខ្លះដែលបង្ហាញវត្តមានសួរសុខទុក្ខ លី ច័ន្ទសីហា ដល់មន្ទីរពេទ្យដោយផ្ទាល់នោះ តោះទស្សនាទិដ្ឋភាពខាងក្រោម ៖