កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានអារម្មណ៍ភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីធ្លាយដំណឹងថា កំពូតារាប្រុស Lee Min Ho និងស្រីស្អាត Bae Suzy នឹងរៀបការនៅឆ្នាំនេះ ប៉ុន្តែមុននេះបន្តិច មានព័ត៌មានបកស្រាយពីសំណាក់អ្នកចាត់ការរបស់តារាទាំង ២នាក់នេះថា មិនមែនរៀបការឆ្នាំនេះទេ តែថា ពួកគេនឹងរៀបការនេះ គឺជារឿងពិត ។

សូមបញ្ជាក់ដែរថា ចំណងស្នេហ៍របស់តួឯកប្រុសនៅក្នុងរឿង «City Hunter» និងតារាចម្រៀងនាង Bae Suzy បានចាប់ផ្ដើមយូរណាស់មកហើយ រហូតដល់មានអ្នកគាំទ្រជាច្រើនបាននិយាយថា «ស្នេហារបស់ពួកគេ គឺជាចំណងស្នេហ៍ដ៏រឹងមាំ» ហើយជាក់ស្ដែងពួកគេនឹងរៀបការនៅពេលខាងមុខនេះ ៕
សហការី KBN
ប្រភព៖ hotcreater