បន្ទាប់ពីស្រីលាភ សម្រាលកូនរួច គេបានឃើញនាយក្រឹម បានមើលថែទាំនាង យ៉ាងយកចិត្តទុកដាក់ និងមិនឲ្យនាងចូលទៅសម្តែង ក្នុងពិភពសិល្បៈទៀតនោះទេ ដោយទុកឲ្យនាង នៅមើលថែទាំកូនៗ ហើយនាយក៏បានព្យាយាម ចំណាយពេលវេលាជាច្រើន នៅក្បែរ និងមើលថែស្រីលាភ។

ទោះជាយ៉ាងណា នាយក្រឹមហាក់ដូចជាលែងសូវ ខ្លាចនូវការបញ្ចេញរូបភាព បើកចំហររវាងរូបនាយ និងស្រីលាភទៀតហើយ បន្ទាប់ពីគេបានឃើញ ស្រីលាភ ផូសរូបភាពជាមួយនាយក្រឹម នៅលើបណ្តាញសង្គមហ្វេសប៊ូក យ៉ាងចំហរ ជាលក្ខណៈគ្រួសារតែម្តង ដោយខុសពីលើកមុនៗ ដែលនាយក្រឹម មិនសូវហ៊ានធ្វើអ្វី ដោយបើកចំហរនោះទេ ។

ការបង្ហោះរូបនោះដែរ គេបានឃើញស្រីលាភ បង្ហោះរូបនាង ជាមួយនាយក្រឹម និងកូនៗបានញ៉ាំអាហារពេលល្ងាច ជាមួយគ្នាជាលក្ខណៈគ្រួសារមួយ ដែលមានសេចក្តីសុខ និងសប្បាយរីករាយទៀតផង ដែលនេះបានធ្វើឲ្យអ្នកលេង បណ្តាញសង្គមហ្វេសប៊ូក និងអ្នកគាំទ្រ កាន់តែដឹងច្បាស់ថា នាយក្រឹម និង ស្រីលាភ បានក្លាយជាប្តីប្រពន្ធ និងគ្រួសារមួយដ៏ពេញលេញ តែគេនៅមិនទាន់ដឹងថា ខាងប្រពន្ធដើមរបស់នាយក្រឹម យល់ព្រមទទួលយក នូវទង្វើរបស់នាយក្រឹម បានដែរឬទេ ៕