បរទេស៖ បុរសជនជាតិស៊ុយអែតម្នាក់ បានដោះខោអាវគ្រវាត់ចោល ភ្លេចនូវការអៀនខ្មាស ទាញម៉ូតូធំជិះបង្ហោះ តាមទីសាធារណៈទាំងអាកាសធាតុកំពុងចុះត្រជាក់ រហូតដល់៧អង្សាសេ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ នាំគ្នាថតជាវីដេអូ យកមកបង្ហោះព្រោងព្រាត។

លោក John Eihan អាយុ២៦ឆ្នាំ ជនជាតិស៊ុយអែត បានឲ្យដឹងថា ដោយសារអាកាសធាតុត្រជាក់ខ្លាំង រហូតធ្លាក់មកនៅត្រឹម៧អង្សាសេ ធ្វើឲ្យប្រជាពលរដ្ឋទូទៅរងាឡើងរួញខ្លួន ហើយនាំគ្នាស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីទប់ទល់កុំឲ្យរងា។ ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ លោកសុខចិត្តដោះខោអាវចេញ ហើយទាញម៉ូតូធំមកជិះបង្ ហោះនៅតាមទីសាធារណៈ ដោយបង្ហាញពីភាពក្លាហានរបស់លោក។

លោក John Eihan បានបន្តថា មុនដំបូង នៅពេលលោកដោះខោអាវចេញពីខ្លួនអស់ពីខ្លួន ទាំងខ្លួននលគកបែបនេះ លោកមានអារម្មណ៍ថា​ ខ្មាសគេដែរ ប៉ុន្តែនៅពេលឡើងលើម៉ូតូ ហើយជិះតាមដងផ្លូវសាធារណៈភ្លាម អារម្មណ៍អៀនខ្មាសទាំងនោះ ក៏បានបាត់អស់​ទៅវិញ។ រីឯអ្នកខ្លះ នៅពេលឃើញលោកជិះម៉ូតូទាំងខ្លួនននលគកបែបនេះ គេថាលោកជាមនុស្សឆ្កួត ប៉ុន្តែលោកធ្វើបែបនេះ គឺដើម្បីជម្នះនូវអាកាសធាតុ​ដ៏ត្រជាក់នេះ៕