កាលពីពេលថ្មីៗនេះ ទំព័រកាសែត The Mirror បានចុះផ្សាយពីវីដេអូឃ្លីប ដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលគូរស្នេហ៍មួយគូ បាន នាំគ្នាឡើងឋានសួគ៌កណ្តាលផ្លូវ និងកណ្តាលហ្វូងមនុស្សដ៏ច្រើនកុះករ មិនខ្វល់ពីភ្នែកដ៏ច្រើន សម្លឹងមើលពួកគេនោះឡើយ ។

វីដេអូឃ្លីបនេះ ត្រូវបានគេថតនៅផ្លូវម្ខាង នៅក្បែរឆ្នេរខ្សាច់មួយកន្លែង ស្ថិតនៅក្នុងប្រទេសប៉េរូ ហើយវីដេអូនោះ ត្រូវបានបង្ហាញឲ្យឃើញថា គូរស្នេហ៍មួយគូរនេះ បានទើបតែត្រលប់មកពីឆ្នេរខ្សាច់វិញ ណាមួយពួកគេបានស្រវឹងស្រារៀងខ្លួនទៀតផង ទើបពួកគេទ្រាំលែងបាន ក៏បានបើកឆាកប្រយុទ្ធគ្នា នៅកណ្តាលថ្ងៃត្រង់តែម្តង ដោយមិនខ្វល់ពីអ្នកដំណើរតាមផ្លូវនោះឡើយ ។

ក្រោយពីវីដេអូឃ្លីបនេះ បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមក មានអ្នកចុចស៊ែរ និងមើលជាច្រើនលាននាក់ ព្រមទាំងមានអ្នកខមិនរិះគន់ គូស្នេហ៍មួយគូនោះយ៉ាងចាស់ដៃផងដែរ ហើយក៏មានអ្នកខ្លះ បានសរសេររុញបន្ថែមថា “ទុកឲ្យពួកគេឡើងឋានសួគ៌ចុះ ពួកគេកំពុងតែមានសេចក្តីសុខហើយ!!!” ៕