ក្រោយពីវិលត្រលប់ មកពីសហរដ្ឋអាមេរិកវិញ តារាសម្តែងជើងចាស់ និងជាពិធីការនីដ៏ល្បី ប្រចាំស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍បាយ័ន ស៊ឹម សូលីកា ត្រូវបានអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ថា អ្នកនាងហាក់ដូចជា ផ្លាស់ប្តូរទៅរកភាពស៊ិចស៊ីជាងមុន ហើយក៏មានមតិខ្លះទៀត បានចាប់អារម្មណ៍ទៅលើ ការបង្ហោះនិងបង្ហាញរូបភាព កាន់តែស្និទ្ធស្នាល ជាមួយពិធីករដែល​ជាដៃគូររបស់នាង គឺលោក អេង ឬទ្ធី ផងដែរ ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាមតិ និងការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់អ្នកនាង ជាពិសេសអ្នកលេងបណ្តាញ សង្គមហ្វេសប៊ូក និងអ្នកស្នេហាវិស័យសិល្បៈតែប៉ុណ្ណោះ រឿងលំអិតបែបណានោះ នៅមិនទាន់មានការបកស្រាយ ពីសមីខ្លួននៅឡើយនោះទេ៕