សិល្បៈ៖ មិត្តនារីជាច្រើនបានរង់ចាំតាមដានសាច់រឿងក្នុង Full MV របស់កញ្ញា អេនីហ្សាម បទ “មនុស្សស្រីធម្មតាម្នាក់មិនសមឱ្យបងខូចចិត្ត” តបពីបតលោក គូម៉ា តើវាដុតអារម្មណ៍កម្រិយណា ខណៈដែលមុននេះពេលផលិតកម្ម ថោន បានចេញវីដេអូខ្លីផ្សព្វផ្សាយ មានទស្សនិកជនមិនតិចទេបានត្រៀមក្រសែភ្នែកទស្សនា។

នៅពេលនេះបានមកដល់ហើយបន្ទាប់ពីផលិតកម្ម ថោន បានចេញ Full MV បទចម្រៀងដ៏ល្បីមួយនេះកាលពីល្ងាចថ្ងៃម្សិលមិញ ហើយរយៈពេលតែមួយថ្ងៃMVបទចម្រៀងខាងលើ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។

រយៈពេលតែ21ម៉ោងទេ Full MV បទ “មនុស្សស្រីធម្មតាម្នាក់មិនសមឱ្យបងខូចចិត្ត” មានអ្នកចូលទស្សនាមានចំនួនរហូតដល់ទៅ 48K Views អ្នក Like ចូលចិត្តមានចំនួន 4,6K និងមានអ្នក Shareបន្តចំនួន 6 340 លើក។ ការចូលទស្សនាយ៉ាងច្រើននេះសបញ្ជាក់ឱ្យឃើញថា Full MV បទ“មនុស្សស្រីធម្មតាម្នាក់មិនសមឱ្យបងខូចចិត្ត” ដែលជាស្នាដៃដឹកនាំរបស់លោក Rith Omega ដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំតាមដានពីសាច់រឿងបន្តពីបទរបស់លោក គូម៉ា នោះពិតជាមិនធ្វើឱ្យពួកគេខកចិត្តឡើយ។

គួរបញ្ជាក់ដរថា សាច់រឿងក្នុងMVបទចម្រៀងល្បីរបស់កញ្ញា អេនីហ្សាម អ្នកនិពន្ធសាច់រឿង និងដឹកនាំសម្តែងលោក Rith Omega បានបង្ហាញពីកំណើតស្នេហ៍របស់យុវ័យមួយគូ ដោយពីដំបូងឡើយពួកគេស្រឡាញ់ និងយល់ចិត្តច្បាស់ រហូតឈានទៅដល់ចាប់ដៃគ្នាចូលរោងការជាប្តីប្រពន្ធពេញច្បាប់ ប៉ុន្តែក្រោយមកខាងប្រុសក៏បែកគំនិតមានស្រីថ្មី មិនសូវអើពើជាមួយប្រន្ធ ដែលធ្វើឱ្យភរិយាកំពុងមានផ្ទៃមានវិបត្តិ រហូតដាច់ចិត្តសម្លាប់ខ្លួនដើម្បីបំភ្លេចរឿងរ៉ាវទាំងអស់ ដូច្នេះហើយទើបធ្វើឱ្យប្តីនាងដឹងកំហុស ខូចចិត្ត និងមានវិប្បដិសារីយ៍បំផុត៕ សហការី KBN