បន្ទាប់ពីចាប់ដៃគ្នា ឈានដល់អាពាហ៍ពិពាហ៍រួចមក តារាកំប្លែងស្រីរបស់ស៊ីធីអិន សុកានដា ហៅនាង ខ្ញុង និងនាយ កៃដ បានរឹតចំណងស្នេហ៍កាន់តែផ្អែមល្ហែម ស្អិតរមួត ទោះជាទៅសម្តែងនៅកន្លែងណាក៏ដោយ ក៏ពួកគេមិនភ្លេច Video Call រកគ្នានោះឡើយ ។

បន្ទាប់ពីរៀបការរួច ពួកគេទាំងពីរបាន កាន់ដៃគ្នាដើរលើវិធីសិល្បៈ ដោយមិនប្រកាន់ពីរឿងអតីតកាល រវាងគ្នាទៅវិញទៅមក ហើយពួកគេកាន់តែមានភាពផ្អែមល្ហែម ពីមួួថ្ងៃទីមួយថ្ងៃ ធ្វើឲ្យសិល្បករ សិល្បការនីជាច្រើន មានការច្រណែនពួកគេយ៉ាងខ្លាំង ។

កាលពីពេលថ្មីៗនេះ គេបានឃើញពួកគេទាំង២ បានបង្ហោះនូវរូបភាព និងវីដេអូ ជាពិសេសបានបង្ហាញពីការប្រាស្រ័យទាក់ទងគ្នា យ៉ាងស្អិតរមួតដើម្បីបង្ហាញ ឲ្យអ្នកនៅជុំវិញខ្លួន និងអ្នកគាំទ្ររបស់ពួកគេ បានដឹងថា ស្នេហារបស់ពួកគាត់ កាន់តែយល់ចិត្តគ្នា ចេះបារម្មណ៍ពីគ្នាទៅវិញទៅមក មិនមានការប្រេះស្រាំអ្វីនោះឡើយ ។

ទោះជាយ៉ាងណា នាយកៃដ បានបង្ហោះវីដេអូខលរបស់គាត់ និយាយជាមួយភរិយា (ខ្ញុង)ថា “ដោយសារតែបាត់អូនយូរពេក ទើបចលរក” ចំណែកនាងខ្ញុំក៏បានបង្ហោះ វីដេអូខលរបស់ប្តី នៅក្នុងហ្វេសប៊ូករបស់ខ្លួន ដោយសរសេរថា “បាត់យូរ ខលរកហ្មង តាប៊ិហ្នឹង” ហើយទោះជាយ៉ាងណា ពួកគេទាំងពីរនាក់ បានទទួលការគាំទ្រយ៉ាងខ្លាំង ក្នុងវិស័យសំដែង ក៏ដូចជាថតខ្សែភាពយន្តផងដែរ ៕

Comments