ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ហ្វេសប៊ូកឈ្មោះ Drama Addict បាននិយាយពីនារីស្រស់ស្អាតម្នាក់ បានបង្ហោះ Live ផ្ទាល់ពីការលក់ឡេ តាមប្រព័ន្ធអនឡាញ ដោយស្ត្រីអ្នកលក់ឡេរជំនួយស្បែក បានបង្ហាញពីរបៀបលាបឡេ និងលទ្ធផលដែលបានប្រើប្រាស់កន្លងមក ដោយផ្ទាល់ខ្លួននាង ហើយព្រមទាំងបង្ហាញពីគូថដ៏សខ្ចីរបស់ខ្លួន បន្ទាប់ពីបានប្រើប្រាស់ឡេ ដែលនាងលក់នោះ។

មិនតែប៉ុណ្ណោះ រូបនាងផ្ទាល់ បានធានាថា បើពេលប្រើទៅមិនទទួលលទ្ធផល ដូចដែលនាងនិយាយនោះទេ នាងនឹងប្រគល់ប្រាក់ឲ្យវិញ។

ទោះជាយ៉ាងណា វីដេអូឃ្លីបរបស់នារី ដែល Live លក់ផលិតផលតាមអនឡាញនោះ ត្រូវបានគេស៊ែរតៗគ្នាយ៉ាងច្រើន ពេញបណ្តាញសង្គមហ្វេសប៊ូក មិនតែប៉ុណ្ណោះមានអ្នកខ្លះបានរិះគន់ ចំពោះការ Live ផ្ទាល់នោះ ដោយសារតែអាសអាភាសខ្លាំងពេក ដោយមិនអាចទទួលយកបាន ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក។

តែពេលថ្មីៗនេះ ម្ចាស់វីដេអូឃ្លីបផ្ទាល់ បានចេញមកធ្វើការ សម្ភាសន៍ជាមួយទូរទស្សន៍ OneTV ហើយបានប្រាប់ឲ្យដឹងថា តាមបទពិសោធន៍ការលក់របស់នាង នៅក្នុងអនឡាញកន្លងមក នាងបានបង្ហាញគ្រប់សព្វអស់ហើយ ប្រសិនបើលក់ឡេ លាបស្បែកមុខ នាងនឹងបង្ហាញពីវិធីលាបស្បែកមុខ ប្រសិនបើនាងលក់ឡេរលាបដងខ្លួន នាងនឹងបង្ហាញដងខ្លួនតែម្តង ។

នាងបានបន្តថា ពុំមានចេតនាធ្វើឲ្យខុសច្បាប់ IT នោះឡើយ នាងគ្រាន់តែចង់លក់ផលិតផល ឲ្យបានច្រើននោះទេ កន្លែងខ្លះធា្លប់មានពណ៌ខ្មៅ ពេលលាបឡេរ នាងហើយវានឹងទទួលបានផលល្អ ហើយសខ្ចីទៀតផង ។

បើតាមការនិយាយទូរស័ព្ទរវាង អ្នកលក់ឡេឈ្មោះ Fern ជាមួយលោកមេធាវីថា នាងនៅមិនទាន់ខុសច្បាប់នៅឡើយទេ ចំពោះករណីដែល Live ផ្ទាល់តាមរយៈហ្វេសប៊ូកនោះ ព្រោះតែវាមិនទាន់ចេញ អាវៈយវៈភេទ ឬដើមទ្រូងទាំងអស់តែម្តង ។ តែប្រសិនបើក្រសួងព័ត៌មាន បានរកឃើញកំហុសរបស់នាង ពិតជាមានបង្ហាញពីភាពអាសអាភាសខ្លាំងនោះ នាងនឹងប្រឈមមុខនិងការទទួលទោស ជាប់គុកយ៉ាងតិច៥ឆ្នាំ ឬពិន័យប្រាក់ ១០ម៉ឺនបាត ឬទាំង២តែម្តង ។

ទោះជឫយ៉ាងណានោះ ប៉ូលិសកំពុងតែកោះហៅ នាង Ferm ទៅទទួលការសាកសួរ ជាមួយប៉ូលិសក្រុងបាងកក ព្រមទាំងត្រូវបានអ្នកលេងហ្វេសប៊ូក ទាំងឡាយបានជេរប្រមាថនាង ចំពោះការ Live ផ្ទាល់បែបនេះ ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ការរស់នៅ មិនតែប៉ុណ្ណោះ អាចនឹងខុសច្បាប់ទៀតផង ៕