សិល្បៈ៖ ជារឿយៗ តារាសម្ដែងរូបស្រស់ដែលមហាជនដាក់រហស្សនាមជា «រាជិនីក្រមា» មាន សូនីតា តែងតែបង្អួតរូបសម្រស់ដ៏ស្រស់ផូរផង់របស់ខ្លួនជាមួយនឹងសម្លៀកបំពាក់ដែលច្នៃចេញពីក្រមាខ្មែរយ៉ាងស្រស់សោភាធ្វើឱ្យបណ្ដាទស្សនិកជន ជាពិសេសបុរសៗឈ្លក់វង្វេង ។

លើកនេះក៏មិនខុសពីលើកមុន តារាសម្ដែងសម្បូរដោយប្រជាប្រិយភាព មាន សូនីតា បានគ្រងនូវរ៉ូបវែងបែបប្រពៃណីមួយឈុតយ៉ាងសមសួន ស្រស់ស្អាតប្លែកភ្នែក អមជាមួយគ្រឿងអលង្ការលម្អខ្លួនបង្កើតចេញឱ្យឃើញពីសម្រស់រឹតតែគួរឱ្យចង់គយគន់ថែមមួយកម្រិតទៀត ។

ជាមួយនឹងការរំលេចឡើងនូវសម្រស់ក្នុងរ៉ូបដ៏ស្រស់ស្អាតនេះដែរ មាន សូនីតា ក៏កំពុងត្រូវមហាជនប្រុស-ស្រីចាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងនោះ មានបុរសៗជាច្រើនក៏កំពុងតែលង់ស្នេហ៍រូបនាង សឹងតែដកចិត្តមិនរួច ៕ Cake KBN