ភ្នំពេញ៖ ប្ដីប្រពន្ធ ២នាក់រងរបួសធ្ងន់ ដោយសាររថយន្ដបែនដឹកថ្ម ក្រឡាប់កិនលើម៉ូតូដែលកំពុងធ្វើដណើរ ដែលហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលដីក្រហម ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។

ជនរងគ្រោះប្ដីប្រពន្ធមិនទាន់បានស្គាល់អត់សញ្ញាណទេ ។ ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ឃុន វិបុល អាយុ ២១ឆ្នាំមុខរបរ បើករថយន្ដ មានទីលំនៅភូមិត្រពាំងថ្ម ឃុំរបើក ស្រុកឈូក ខេត្ដកំពត ។

បើតាមប្រភពព័ត៍មាន ពីកន្លែងកើតហេតុ បានប្រាបឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបែនដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-9368 បើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៣១Aទិសដៅពីត្បូូងទៅជើង បានបួងចង្កូតយ៉ាងខ្លាំងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង និងបានសង្កត់ម៉ូតូសងកូរេ មួយគ្រឿងបណ្ដាលឱ្យប្ដីប្រពន្ធដែលកំពុងធ្វើដំណើរតាមផ្លូវតែម្ដង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនតៃកុងរថយន្ដយកទៅសាកសួរ ។ ដោយឡែករថយន្ដបង្ក និងម៉ូតូរងគ្រោះសមត្ថកិច្ចចុះធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ ។

ប្រជាពលរដ្ឋបានលេីកឡេីងថា នៅតាមបណ្ដោយផ្លូវកេីតហេតុខាងលេីនេះ តែងតែរថយន្ដធន់ធំជាច្រេីនបេីកឆ្លងកាត់មិនប្រណីដល់អ្នកដែលធ្វេីនៅតាមផ្លូវខាងលើនេះ ជាពិសេសក្មេងៗសិស្សសាលាផងដែរ ៕