ម៉ាឡេស៊ី៖ ថ្មីៗនេះ កាសែត The Mirror បានចុះផ្សាយពីរូបភាពចម្លែកមួយ ដែលមានការស៊ែរតៗគ្នា និងមានវីដេអូសត្វចម្លែកមួយ ដែលមានលក្ខណៈដូចឆ្មារពាក់កណ្តាល ដូចមនុស្សពាក់កណ្តាល ត្រូវបានគេប្រទះឃើញ នៅប្រទេសម៉ាឡេស៊ី ។

តែថ្មីៗនេះប៉ូលិសម៉ាឡេស៊ី ឈ្មោះ Da Tak បានចេញមកបកស្រាយថា ព័ត៌មានដែលបែកធ្លាយខាងលើនោះ គឺជារឿងមិនពិតឡើយ។ លោកបានបន្តថា ក្រោយពីត្រួតពិនិត្យរួចមក រូបភាពសត្វចម្លែកនេះ ត្រូវបានគេដោនឡូត ចេញពីប្រព័ន្ធអ៊ីនធើណេត មុនពេលយកទៅបង្ហោះនៅក្នុងហ្វេសប៊ូក ហើយក៏មានអ្នកលេង នាំគ្នាស៊ែរតៗគ្នាយ៉ាងច្រើនលើសលប់។

ម្យ៉ាងវិញទៀត រូបភាពសត្វចម្លែកនេះ ត្រូវបានគេបញ្ជាក់ថា វាជារបស់លេងម្យ៉ាង ដែលគេផលិតធ្វើឡើង ដោយប្រើស៊ីលីខន់ ហើយត្រូវគេយកទៅទុកក្នុងបន្ទប់ វិទ្យាសាស្ត្រមួយកន្លែង នៅក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី ។

ទោះជាយ៉ាងណា ប៉ូលិសបានធ្វើេសចក្តីថ្លែងការថា រូបភាពសត្វចម្លែក និងមានរូបរាងដូចសត្វឆ្មារ និងមានមុខមាត់ដូចមនុស្សនោះ ពុំមាននៅក្នុងប្រទេសម៉ាឡេស៊ីនោះឡើយ ហើយក៏ពុំមានឯកសារណាច្បាស់លាស់ ពីក្រុមអ្នកវិទ្យាសាស្ត្រថា ជាសត្វចម្លែកមែន ឬក្លែងក្លាយនោះទេ ៕