នៅក្នុងឪកាសឱកាសបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ពីហាង Central Mall បានធ្វើការលើកទឹកចិត្ត ដល់អតិថិជនរបស់ខ្លូន ដោយបានផ្តល់ជូននៅកាដូរ យ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចាប់ឆ្នោត ផ្សងសំណាង។


ពិតមែនហើយ លោកអ្នកប្រាកដជាស្គាល់ រួចមកហើយនៅ ហាង Central Mall ដែលជាហាងនាំមក នៅផលិតផលម៉ាកជាច្រើន មកកាន់ប្រទេសកម្ពុជា នឹងទទួលបាន ការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថជន។ ហើយកាលពីថ្ងៃទី០៤ ខែមករាកន្លងទៅនេះ ខាងតំណាងអោយហាង Central Mall ក៏បានរៀបចំកម្មវិធី ចាប់ឆ្នោត ផ្សង សំណាងដល់អតិថិជនរបស់ខ្លួនផងដែរ។

នៅក្នុងនោះរង្វាន់ដែលផ្តល់ អោយអតិថិជន គឺមានរហូតដល់ទៅ ១០០រង្វាន់ ដែលមានទាំងរង្វាន់ធំ នឹងរង្វាន់លើកទឹកចិត្ត។ បើកតាមសម្តីរបស់កញ្ញា ស្រុង ចាន់រតនា អ្នកគ្រប់គ្រងទីផ្សារអោយហាង Central Mall បានបញ្ជាក់ “ហាង Central Mall តែងតែស្វែងរកនៅអ្វីថ្មីៗសម្រាប់ អតិថិជន គឺដូចជាកម្មវិធីចាប់ឆ្នោត ផ្សងសំណាងនេះអញ្ចឹង។ ហើយរាល់កម្មវិធីដែលហាង បានបង្កើតឡើង គឺទទួលបាននៅការគ្រាំទ្រ យ៉ាងខ្លាំងពីអតិថិជន”។


លោកអ្នកដែលមិនទាន់ ជាអតិថិជនរបស់ហាង Central Mall អាចស្វែងរកហាង បានតាមអស័យដ្ឋាន ផ្ទះលេខ ១០ ផ្លូវលេខ ៦៧ កែងផ្លូវ លេខ១២៦ ក្នុងសង្កាត់ផ្សារថ្មី២ ទីក្រុងភ្នំពេញ។

រឹអាចទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០
រឺតាមហ្វេសប៊ុក www.facebook.com/centralmallphnompenh/​​