បរទេស៖ កាសែតបរទេសបានចុះផ្សាយថា មានឥសីម្នាក់ បានដោះអាវចេញពីខ្លួន ហើយបានបញ្ចេញកំលាំងពិសេស ខាងចិត្តវិញ្ញាណ ដោយសូត្រធម៌បាលី មិនឲ្យឈឺចាប់ ពេលប្រើប្រាស់ប្រដាប់ភេទរបស់ខ្លួន ដើម្បីទាញរថយន្តដឹកទំនិញខ្នាតតូច ដែលធ្វើឲ្យប្រជាជនជាច្រើន មានការភ្ញាក់ផ្អើល និងនាំគ្នាឈរមើលយ៉ាងកុះករ។

ពិធីបុណ្យនេះ គឺជាពិធីបុណ្យប្រពៃណីសាសនា សុំទឹកមន្តសក្តិសិទ្ធិ ឬពិធីបុណ្យ Magh Mela Festival ដែលបានធ្វើនៅក្នុងទីក្រុង Allabahad រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ។

លោកតាឥសីខាងលើ ឬគេហៅថា Sadhu គឺជាបុគ្គលដែលត្រូវប្រជាជន នៅទីនោះចាត់ទុកជា មនុស្សដែលពូកែសក្តិសិទ្ធិ ហើយគាត់បានលះបង់ផ្លូវលោកអស់ហើយ ហើយពេលខ្លះគាត់ ថែមទាំងបោះបង់ផ្ទះរបស់គាត់ ដោយបានទៅស្នាក់នៅក្នុងព្រៃភ្នំ តែគាត់គ្មានទ្រព្យសម្បត្តិជាប់ និងខ្លួនរបស់គាត់ឡើយ។

ចំពោះរឿងការស្លៀកពាក់វិញ ឥសីនេះមិនសូវស្លៀកពាក់ជាប់លាប់ទេ ដោយសារតែគាត់មានការ អត់ធ្មត់ខាងផ្លូវកាយ និងផ្លូវចិត្ត។ ចំពោះពិធីបុណ្យ Magh Mela Festival បានធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ហើយនឹងធ្វើរហូតដល់ ៤៨ថ្ងៃខាងមុខទៀត និងមានជនជាតិហិនឌូ ប្រហែល២ពាន់នាក់ បានធ្វើដំណើរមកចូលត្រាំ ក្នុងស្ទឹងតែមួយ ហើយក៏ជាថ្ងៃមង្គលចំពោះតារាសាស្ត្រ នៃជំនឿរបស់ប្រជាជនឥណ្ឌា ដែលគោរពព្រះពុទ្ធសាសនា ។

បើតាមការឲ្យដឹងពីកាសែតខាងលើ ពេលខ្លះ មានមនុស្សស្រី បានបួសធ្វើជាឥសីស្រីផងដែរ ហើយត្រូវបានប្រជាជនហៅថា “Sadhvi” តែមានចំនួនតិចជាងបុរស ។ ក្រុមឥសីទាំងនេះ បានចូលរួមធ្វើពិធីបុណ្យស្វែងរកបុណ្យជាមួយ រដូវធ្វើបុណ្យផ្សេងៗទូតាំងប្រទេស ដែលគោរពសាសនា ហិនឌូ ដែលជាសាសនា ធំបំផុតក្នុងប្រទេសឥណ្ឌា ៕