បរទេស៖ កាសែត ដេលលីមែល បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា បុរសម្នាក់ឈ្មោះ លោក Roberto Cavalese អាយុ៥៤ឆ្នាំ ជាជនជាតិម៉ិកសិចកូ ដែលមានឈ្មោះបោះសម្លេងថា ជាបុរសដែលមានប្រដាប់ភេទ ធំជាងគេបំផុត ប្រវែងរហូតដល់ទៅ ១៨.៩ម្រាមដៃ ហើយធ្លាប់មានព័ត៌មាន លើពិភពលោកជាច្រើនចុះផ្សាយកាលពីមុននោះ តែពេលថ្មីៗនេះ លោកបានទៅចុះបញ្ជីឈ្មោះ ជាជនពិការហើយ ដោយសារតែប្រដាប់ភេទរបស់គាត់ ជាឧបសគ្គក្នុងការធ្វើការងារផ្សេងៗប្រចាំថ្ងៃរបស់គាត់។

ហើយមួយវិញទៀត គាត់មិនអាចស្លៀកពាក់សម្លៀកបំពាក់ ធ្វើការបាន ឬអង្គុយដូចមនុស្សធម្មតាបាននោះឡើយ ។ បុរសខាងលើបានរៀបរាប់ថា “ខ្ញុំព្យាយាមទៅដាក់ពាក្យ ធ្វើការនៅកន្លែងផ្សេងៗដែរ តែពុំមានក្រុមហ៊ុនណាព្រមឲ្យខ្ញុំទៅធ្វើការជាមួយឡើយ”។

រូបគាត់ត្រូវបានរដ្ឋាភិបាល ជួយឧបត្ថម្ភប្រាក់ខ្លះ ព្រោះតែត្រូវបានគេចាត់ទុក ជាជនពិការម្នាក់ ដោយសារតែរូបគាត់ មិនព្រមទៅវះកាត់ប្រដាប់ភេទ ឲ្យតូចជាងនេះបន្តិច តែទោះជាយ៉ាងណា រូបគាត់បានគិតថា គាត់សង្ឃឹមថានឹងមានការងារធ្វើ ជាតារាភាពយន្តសិច ព្រោះតែការរស់នៅសហរដ្ឋអាមេរិក មានសេរីភាពច្រើនជាងរស់នៅ ប្រទេសម៉ិចសិកកូ។

ដោយឡែក តាមការបញ្ជាក់ពី សៀវភៅ Guiness Book World Record បានសរសេរថា តាមការពិនិត្យប្រដាប់ភេទរបស់បុរសឈ្មោះ កាបេឡា មានប្រដាប់ភេទត្រឹមតែ ៦-៧ ម្រាមដៃប៉ុណ្ណោះ ធ្វើឲ្យម្ចាស់ពាន បានទៅលើឈ្មោះ Jona Flokorm ជនជាតិអាមេរិក ដែលមានទំហំ ប្រដាប់ភេទ ៩.៥ម្រាមដៃ ពេលវារីកធំ មានទំហំ១៣.៥ម្រាមដៃ។

ក្រុមគ្រូពេទ្យបានណែនាំ ឲ្យលោកកាបេឡា ធ្វើការវះកាត់យកសាច់ ចេញពីប្រដាប់ភេទរបស់គាត់ខ្លះ ទើបអាចមានកូន និងរស់នៅប្រចាំថ្ងៃបានងាយស្រួល ដូចមនុស្សធម្មតាដែរ ៕