ភ្នំពេញ៖ ហាងកាហ្វេ អារ៉ាប៊ីធា “ARABITIA” នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ បានបើកសម្ភាធ សាខាថ្មីទួលទំពូង២ របស់ខ្លួនជាផ្លូវការហើយ ដែលជាសាខាទី៧ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកលក់ រយៈពេល៣ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី៥ ខែមករា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន ចំពោះសាខាទី៧ ស្ថិតនៅលើបណ្តោយ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឳកាសបើកសម្ភាធ ជាផ្លូវការសាខាទី៧ ទួលទំពូងនៃហាងកាហ្វេ អារ៉ាប៊ីធា “ARABITIA” ដោយមានការចូលរួម ពីលោកព្រីសាឌី ប្រធានផ្នែកប្រតិបត្តិការ ហាងកាហ្វេ អារ៉ាប៊ីធា “ARABITIA” នៃក្រុមហ៊ុន ស៊ីភីគ្រុប និងលោកជំទាវ ប៊ុន ចាន់ធូ ម្ចាស់ហាងកាហ្វេ អារ៉ាប៊ីធា “ARABITIA” សាខាទី៧ទួលទំពូង។

លោកស្រី លាង ណារី ម្ចាស់ហាងកាហ្វេ អារ៉ាប៊ីធា “ARABITIA” សាខាទី៧ទួលទំពូង បានប្រសាសន៍ថា ហាងកាហ្វេអារ៉ាប៊ីធា “ARABITIA” ជាកាហ្វេដែលទទួល ចំណាត់ថ្នាក់ប្រជាប្រិយភាព នៅប្រទេសថៃ ថ្មីៗនេះដោយសារតែ មានការគាំទ្រ ហាងកាហ្វេអារ៉ាប៊ីធា “ARABITIA” ក៏ពង្រីកទីផ្សាររបស់ខ្លួន មកកម្ពុជា មកទល់ពេលនេះ គឺមាន៧សាខាហើយ ដែលបានបើកដំណើរការជាស្ថាពរ ។ នេះពិតជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកនិយម ទទួលទានកាហ្វេជាមួយនឹងកន្លែង មានផាសុកភាពទៀតផង។

ហាងកាហ្វេអារ៉ាប៊ីធា “ARABITIA” មិនត្រឹមតែប្រកប ដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែង សម្រាកលំហែរខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ជាលក្ខណៈមិត្តភាព និងការងារទៀតផង។

លោកស្រីបានបន្តថា ហាងកាហ្វេអារ៉ាប៊ីធា “ARABITIA” មួយនេះ អាចទាក់ទាញអតិថិជន បានច្រើនជាងហាងកាហ្វេ ដោយសារតែលោកស្រីគិតថា ទីតាំងនៅទីនេះ ជាចំណុចសេដ្ឋកិច្ចទី២ ក្នុងរាជធានីភ្នំពេញ ទើបជំរុញឲ្យលោកស្រី ហ៊ានបោះទុនវិនិយោគ ក្នុងទឹកប្រាក់ជាង២០ម៉ឺនដុល្លារដូច្នេះ ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃបើកសម្ពោធ ជាផ្លូវការនេះរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ហាងកាហ្វេអារ៉ាប៊ីធា “ARABITIA” នឹងផ្តល់អតិថិជនទិញ១ថែម១៕